CamNews

តារា 

មានពាក្យចចាមអារាមថា​ តារាស្រីរូបនេះ ធ្វើអត្តឃាតនៅក្នុងគោលបំណងដើម្បីស្តារទំនាក់ទំនង ជាមួយមិត្តប្រុស

ព័ត៌មានកំសាន្ត ៖ តារាសម្តែង King Kong បាននិយាយថា គាត់បានបញ្ចប់ទំនាក់ទំនង​ ជាមួយនឹង Yuri Chan នៅក្នុងកិច្ចសម្ភាស៍ កាលពីពេលថ្មីៗនេះ ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ Asian E-News Portal បានឲ្យដឹងថា ទោះបីជាយ៉ាងណាក៍ដោយ ក៍ Yuri បាននិយាយថានាង មិនមានគំនិតអ្វីនោះទេ ហើយនាងក៍មានការភ្ញាក់ផ្អើលជាខ្លាំងណាស់ដែរ ចំពោះរឿងនេះ ។​


នាងបាននិយាយថា His stuff is still here and I have no reply (គាត់មានវត្តមាន នៅទីនេះ តែខ្ញុំមិនមានការឆ្លើយតបអ្វីមួយនោះទេ) ។

គួរបញ្ជាក់ឲ្យដឹងថា Yuri បានមិនបានធ្វើការបង្ហាញខ្លួនណាមួយ បន្ទាប់ពីមានការបំបែកជាមួយនឹង លោក King Kong ហើយនឹងមានពាក្យចចាមអារាមទៀតថា នាងបានស្នាក់នៅក្នុងផ្ទះល្វែងតែម្នាក់ឯងនៅក្នុងស្រុក Tai Po នៅពេលដែលលោក King Kong បានធ្វើការប្រកាសបញ្ចប់ទំនាក់ទំនងរបស់គាត់ ។ 



មានពាក្យចចាមអារាមផងដែរថា នាងបានព្យាយាមដើម្បីធ្វើអត្តឃាតខ្លួនឯងនៅក្នុងគោលបំណងដើម្បីស្តារទំនាក់ទំនងរបស់នាង នឹងមិត្តប្រុសឡើងវិញ ប៉ុន្តែមិត្តភក្តិគាត់បានឆ្លើយបដិសេធវិញ ។



Yuri បានបង្ហាញខ្លួន ហើយភ្នែករបស់នាង ហើមពេលដែលនាងបានចាកចេញពីផ្ទះល្វែង ដែលនាងកំពុងតែស្នាក់នៅនោះ ។

នាងបានដើរចេញភ្លាមៗ នៅពេលដែលអ្នកកាសែតបានព្យាយាមនិយាយចូលទៅជិតនាង ប៉ុន្តែនាងបានបើកឡាន ទៅួយ៉ាងឆ្ងាយ យ៉ាងឆាប់លឿន ។





ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ lollipop