CamNews

តារា 

ល្បីពេញប្រទេសថៃដោយសារ ពិធីកររូបសង្ហារល្បីឈ្មោះម្នាក់ វៃគេបែកក្តោងច្រមុះ! (វីដេអូ)

ព័ត៌មានកំសាន្ត ៖ លោក Nottakanat ដែលគេស្គាល់ថា ជាពិធីករវ័យក្មេងម្នាក់នៅក្នុងប្រទេសថៃ បានប្រើអំពើហឹង្សារហូតវៃគេបែកក្តោងច្រមុះគ្រាន់តែខឹងគេជិះម៉ូតូបុកបែកស្តុបរថយន្តរបស់ខ្លួន ​។

គួរបញ្ជាក់ឲ្យដឹងថា សាច់រឿងនេះបានកើតឡើងនៅក្នុងគ្រោះថ្នាក់ចរាចរណ៍ ទីក្រុងបាងកក កាលពីថ្ងៃទី ៦ វិច្ឆិកានេះ រីឯលោក Nottakanat ត្រូវបានគេថតបានសកម្មភាពទាំងអស់ដែលពិធីកររូបនេះ បានប្រើប្រាស់អំពើហឹង្សា លើអ្នកជិះម៉ូតូម្នាក់នោះ ហើយក៍ផ្ទុះការរិះគន់ខ្លាំងដែរចំពោះទង្វើមិនសមទំនងនេះ ។

ដោយយោងតាមរបាយការណ៍ពីគេហទំព័រផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា ប្រជាជនថៃជាច្រើនបាននាំគ្នានិយាយថា លោក Nottakanat មិនគួរណាវាយគេរហូតបែកក្តោងច្រមុះទាល់តែសោះ ហើយនៅទីសាធារណៈទៀត ។ ហើយនៅទីបំផុតពិធីកររូបនោះ ត្រូវបានប៉ូលីសបញ្ជូនទៅកាន់ទីស្នាក់ការដើម្បីធ្វើការដោះស្រាយតាមនិតិវិធីច្បាប់ ៕

 






 


ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ Sanook