ភ្នំពេញ៖ លោកយោធាម្នាក់ស្រវឹងស្រាធ្លាក់ភ្នែក បើករថយន្តឡើងគ្រីស័រ ជ្រុលទៅបុកម៉ូតូ
បណ្តាលឲ្យបុរសម្នាក់ រងរបួសធ្ងន់ មិនត្រឹមតែមិនចុះមើលនោះទេ ព្យាយាមបើករថយន្តគេច
ខ្លួនទៀត តែគ្មានសំណាងត្រូវមន្រ្តីនគរ បាលចរាចរណ៍ចាប់បានដដែល កាលពីព្រលប់ថ្ងៃទី
២៦ ខែកុម្ភៈ ឆ្នាំ២០១៣ នៅតាមបណ្តោយផ្លូវចំការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ ។
សាក្សី បានឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសរងគ្រោះ ជួន
តុន អាយុ ៣៦ ឆ្នាំ ជិះម៉ូតូសងកូរ៉េ ពណ៌ក្រហម តាមបណ្តោយផ្លូវចំការដូងក្នុងទិសដៅពីត្បូង
ទៅជើង។ លុះជិះដល់ចំណុចកើតហេតុ ស្រាប់តែលោកមន្រ្តីយោធា ដែលមានអាការៈស្រវឹង
ធ្លាក់ភ្នែកនោះ បានបើករថយន្តឡង់គ្រឺស័រក្នុងទិសដៅ បញ្រ្ចាសទិសគ្នា ជ្រុលទៅបុកពេញ
ទំហឹងបណ្តាលឲ្យបុរសធ្វើដំណើរតាមម៉ូតូអូសជាង ២០ម៉ែត្ររងរបួសធ្ងន់។
សាក្សីបន្តថា ក្រោយពេលបង្កគ្រោះថ្នាក់ចរាចរហើយ មន្រ្តីយោធារូបនេះ មិនបានបញ្ឈប់រថយន្ត
ចុះទទួលខុសត្រូវ នោះទេ បែរជាព្យាយាមបើករត់គេចខ្លួនរហូតដល់រង្វង់ដីក្រហម ក្នុងសង្កាត់
រលួសខណ្ឌដង្កោ ទើបមន្រ្តីនគរបាល ចរាចរណ៍សហការគ្នាស្ទាក់ចាប់បាន។
លោកមន្រ្តីយោធា ទេព សារី អាយុ ៥២ ឆ្នាំមានមុខរបរជា កងកម្លាំងយោធា ស្នាក់នៅផ្ទះ ក្នុង
សង្កាត់រលួស ខណ្ឌដង្កោ បើករថយន្តឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខ កណ្តាល 2A-6048។
ក្រោយពេលឃាត់ខ្លួន ត្រូវ បានសមត្ថកិច្ចនាំខ្លួនទៅកាន់អធិការដ្ឋាននគរបាល ខណ្ឌដង្កោរង់ចាំ
ការដោះស្រាយជាមួយភាគីរងគ្រោះ៕
រថយន្តឡង់គ្រីស័របង្កហេតុ និងលោកមន្រ្តីយោធាស្រវឹងធ្លាក់ភ្នែក
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល