CamNews

ព័ត៌មានជាតិ 

បាក់រោងហូប​ បាយរបស់ កម្មកររោង ចក្រ ថបវើល របួសកម្មករ ជាង១០នាក់ (Video Inside)

ភ្នំពេញ ៖ រោងហូបបាយ និងជាកន្លែង សម្រាកលំហែកាយ របស់កម្មករ កម្មការិនី នៅក្នុង
រោងចក្រថបវើល ដែលមានទីតាំង ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុង ភូមិជ្រោយអំ
ពិល សង្កាត់ក្បាលកោះ ខណ្ឌ មានជ័យ ត្រូវបានគេរាយការណ៍ថា បាក់ធ្លាក់ ចូលបឹងកំបោ្លក
បណ្ដាលឱ្យកម្មករកម្មការិនី ជាង១០នាក់ រងរបួសធ្ងន់ស្រាល ពេលកំពុង អង្គុយហូបបាយជុំ
គ្នានៅទីនោះ នារសៀល ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៣។

អ្នកយកព័ត៌មានដើមអម្ពិល ប្រចាំខណ្ឌ មានជ័យ លោកប៉ិច នរៈ ដែលស្ថិតនៅកន្លែង កើតហេតុ
បានរាយការណ៍ថា ខណៈដែល កម្មករកម្មការិនីរបស់រោងចក្រ ក្រោយពី សម្រាកការងារពេល
ថ្ងៃ រួចមក ក៏បាននាំគ្នា ទៅអង្គុយហូបបាយ នៅក្នុងរោងខាងលើ ដែលសាងសង់នៅជាប់បឹង
កំបោ្លក ហើយ ពេលកំពុងហូបបាយនោះ ស្រាប់តែបាក់ធ្លាក់ ចូលក្នុងបឹងកំបោ្លកបណ្ដាលឱ្យជន
រងគ្រោះ ទាំងនេះ រងរបួសធ្ងន់ស្រាលជាង១០នាក់។

យ៉ាងណាក៏ដោយ លោកប៉ិច នរៈ បាន រាយការណ៍ទៀតថា អាចមានជនរងគ្រោះ ផ្សេងទៀតកប់
នៅបឹងកំបោ្លក ដោយសារតែ រោងហូបបាយសង្កត់លើ ខណៈដែលអាជ្ញាធរ និងសមត្ថកិច្ចបាននឹង
កំពុងជួយសង្គ្រោះ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានបន្ដ ថា ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ស្នងការនគរ
បាលរាជធានីភ្នំពេញ លោកឧត្ដម សេនីយ៍ ជួន សុវណ្ណ អមដោយអភិបាល ខណ្ឌមានជ័យ លោក
គួច ចំរើន អធិការនគរ បាលខណ្ឌលោកហ៊ី ណារិន និងសមត្ថកិច្ច អាជ្ញាធរជាច្រើននាក់ បានទៅ
ជួយអន្ដរាគមន៍ភ្លាមៗខ្លាចក្រែងមានកម្មករកម្មការិនីជា ច្រើននាក់រងរបួសនិងជួបគ្រោះថ្នាក់ផ្សេងៗ
ដោយសារបញ្ហាខាងលើ។

រហូតមកដល់វេលាម៉ោង ១២៖៤០នាទីរសៀលថ្ងៃទី២០ ខែឧសភា នេះ សមត្ថកិច្ច និងអាជ្ញាធរ
បានយកគ្រឿងចក្រ ទៅស្ទួចយក ដំបូលរោងចេញដើម្បីចង់ឲ្យដឹងថា តើមានជនរងគ្រោះនៅក្នុង
ទឹកបឹងកំប្លោកដែរឫយ៉ាងណា?

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ