CamNews

តារា 

បុរសសង្ហា Rattapoom ត្រូវម្តាយស្នើសុំឲ្យរកកូនចញ្ចឹមម្នាក់ មុនពេលចាកចេញ

ព័ត៌មានកំសាន្ត ៖ បុរសសង្ហាលោក Rattapoom Toekongsap ត្រូវបានអ្នកម្តាយជាទីស្រលាញ់ស្នើរសុំរឿងសូមកូនម្នាក់ដើម្បីយកមកចិញ្ចឹម មុនពេលដែលគាត់ត្រលប់ទៅស្រុកបារាំងវិញ ។ 
ដោយបានបង្ហាញឲ្យឃើញថា លោក Rattapoom ជាបុរសម្នាក់ដែលចូលចិត្តក្មេងៗ ដូច្នេះហើយទើបម្តាយរបស់លោក Rattapoom ធ្វើការសម្រេចចិត្តឲ្យកូនប្រុសដាក់សំណើរស្នើរសុំកូនចិញ្ចឹមម្នាក់ ទុកគ្រាន់បីបាច់ថែរក្សា និងអាចកំដរគាត់នៅពេលដែលគាត់អផ្សុក ។ 




គួរបញ្ជាក់ឲ្យដឹងថា លោក Rattapoom មិនត្រឹមតែជាតារាល្បី និងរូបសង្ហានោះទេ លោកថែមទាំងជាមនុស្សម្នាក់ដែលមានទេពកោសល្យ និងក្រុមហ៊ុនផ្ទាល់ខ្លួនទៀតផង ហើយលោកមានការងារជាច្រើន និងមានការមមាញឹកជាខ្លាំង ប៉ុន្តែបុរសសង្ហា Rattapoom នៅតែចំណាយពេលវេលាខ្លះ ដែលគាត់ទំនេរពីការងារដើម្បីលេងជាមួយនិងក្មេងៗ ដោយសារតែគាត់គឺជាបុរសម្នាក់ដែលចូលចិត្តក្មេងខ្លាំងណាស់ ។




 

ជាងនេះទៅទៀតទោះបីលោក​ Rattapoom មានការមមាញឹកជាមួយនិង ការងារ ១០០ ជំពូកយ៉ាងណាក៍ដោយ គាត់នៅតែមិនភ្លេចការថែទាំងសុខភាពនោះទេ លោកតែងតែឆ្លៀតពេលទៅហាត់ប្រាណ និងលេងកីឡាផ្សេងៗដើម្បីជួយឲ្យមានសុខភាពកាន់តែរឹងមាំ ៕





ប្រែសម្រួល ៖ គន្ធា


ប្រភព​ ៖ gossipstar