CamNews

តារា 

តើអ្នកគាំទ្រអត់ បើមានស្រ្តីជាអ្នកដឹកនាំភ្ញៀវទេសចរ?

ឡូយមែន ៖ ស្រ្តីមួយ​ក្រុម​បាន​ចាប់​ផ្តើមរបរ “Motogirl Tour” ​ដំបូង​បង្អស់​ក្នុង​ប្រទេស​កម្ពុជា ដែល​ផ្តោត​សំខាន់​លើ​ការ​ដឹក​នាំ​ក្រុម​ភ្ញៀវ​ទេសចរ​ដើរ​លេង​ក្នុង​ប្រទេសកម្ពុជា តាមរយៈម៉ូតូរបស់​ពួកគេ។

មូលហេតុ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​សម្រេច​ចិត្ត​បង្កើត​របរ​នេះឡើង ព្រោះ​តែ​ពួក​គេ​មើល​ឃើញ​ថា​វា​ជា​ឱកាស​ដ៏​ល្អ​មួយ ដែល​ពុំមាន​នរណា​បង្កើត​នៅ​ឡើយ​ទេក្នុង​ប្រទេសកម្ពុជា។ ម្យ៉ាង​ទៀត ​ពួក​គាត់​អាច​ទំនាក់ទំនង​ជា​មួយ​ជន​ជាតិ​បរទេ​ស​បាន នឹង​អាច​ផ្សព្វផ្សាយ​ពី​វប្បធម៌ ទំនៀម​ទម្លាប់​ដ៏ល្អ​របស់​ខ្មែរ​ទៅ​កាន់ភ្ញៀវ​អន្តរជាតិ។ មិន​តែ​ប៉ុណ្ណោះ ពួក​គាត់​អាច​រក​ចំណូល​បាន​ដោយ​ខ្លួន​ឯង សម្រាប់​បង់​ថ្លៃ​សាលា​រៀន និង​ការ​ចំណាយ​ផ្ទាល់​ខ្លួន។



សព្វ​ថ្ងៃ ក្រុម Moto girl tour នេះ​មាន​កញ្ចប់​សេវាកម្មផ្សេងៗ​សម្រាប់​ភ្ញៀវ​ទេសចរ ដូច​ជា ដំណើរ​កម្សាន្ត​ក្នុង​ទីក្រុង​ភ្នំពេញ, ដំណើរ​កម្សាន្ត​ពេល​រាត្រី, ការ​ដើរ​ទិញ​ឥវ៉ាន់ និង​ដំណើរ​កម្សាន្ត​ទៅ​ជាយ​ក្រុង​។ ដំណើរ​កម្សាន្តនីមួយៗ មាន​តម្លៃ $12 ឡើងទៅ ហើយភ្ញៀវ​ទេសចរ​ និង​ទទួល​បាន​មួក​ការពារ​សុវត្ថិភាព អាវភ្លៀង ប្រព័ន្ធGPS និង​មគ្គុទេស៍។

បើ​លោក​អ្នក​មាន​បំណង​ចង់​ធ្វើ​ដំណើរ​កម្សាន្ត​ជាមួយ MotogirlTour លោក​អ្នក​អាច​ទំនាក់ទំនង​តាម​រយៈលេខទូរស័ព្ទ 015 292 952 ឬសារអេឡិចត្រូនិច motogirltour@gmail.com





អត្ថបទ៖ High

រូបភាព​ពី​ហេ្វសប៊ុក