ភ្នំពេញ ៖ តារាសម្តែងកំពុងឡើងកូដយ៉ាងខ្លាំង អ្នកនាង សុខ សុម៉ោវត្តី បានផ្ញើរប្រយោគមួយឃ្លា ដល់អ្នកដែលពូកែរិះគន់ និងនិយាយដើមពីក្រោយខ្នង ដោយលើកឡើងថា
"អ្នកខ្លះ គិតពីជីវិតអ្នកអោយល្អស្អាតទៅកុំយកពេលទំនេរអត់ប្រយោជន៍របស់អ្នកមកនិយាយអាក្រក់ពីខ្ញុំ អតីតកាលខ្ញុំអាក្រក់រឺល្អ ឈឺចាប់រឺសប្បាយយ៉ាងម៉េចក៏ដោយសំខាន់ពេលនេះគឺខ្ញុំកំពង់អោបបច្ចុប្បន្នកាលដ៏ស្រស់ស្អាតរបស់ខ្ញុំ ខ្ញុំមិនដែលវិលមុខហាលថ្ងៃនឹងរឿងពីមុនរបស់ខ្ញុំផង ចុះអ្នកអីក៏ទំនេរម្លេះ ខ្ញុំនិយាយតាមត្រង់ខ្ញុំអាណិតអ្នកណាស់ដែលត្រូវមកអោបអតីតកាលរបស់ខ្ញុំមកវិលមុខឈឺក្បាលរឺឈឺចាប់ជំនួសខ្ញុំ
ទំនេរមើលថែខ្លួនអោយតែល្អសំអាតខ្លួនអោយស្អាតកុំអោយធំខ្លិនមាត់ខ្លិនក្លៀកដាក់គេទៅបានហើយ ហើយបើប៉ុននឹងហើយមិនទាន់បាត់រមាស់រឿងគេទៀត ធ្វើរឿងល្អក្នុងសង្គមខ្លះទៅ ក្រែងបានបុណ្យខ្លះ ... ជូនចំពោះអ្នកទំនេរអត់ប្រយោជន៍ខ្លះ " ។
ដាក់មួយឃ្លានេះហើយ ធ្វើឲ្យអ្នកមានខ្លួន ប្រាកដជាបាយមិននឹកទឹកស្រេក ដោយសារតែតួស្រីក្នុងរឿង "ខូចចិត្តអាជីព" នេះជាមិនខានឡើយ ៕
ដោយ ៖ គន្ធា