CamNews

ព័ត៌មានជាតិ 

អគ្គិភ័យឆេះ មជ្ឈមណ្ឌល ព្យាបាលភ្នែកកុមារ នៅជិតខារ៉ាអូខេ វ៉ាស៊ីនតោន អស់ទាំងស្រុង

ភ្នំពេញ៖ អគារមជ្ឈមណ្ឌលព្យាបាលភ្នែកកុមារ ៥បន្ទប់ នៅក្បែរខារ៉ាអូខេវ៉ាស៊ីនតោន ត្រូវបាន
អគ្គិភ័យឆាបឆេះអស់ទាំងស្រុង កាលពីវេលាម៉ោង ១០៖០៥នាទី យប់ថ្ងៃអាទិត្យ ទី៣ ខែកុម្ភៈ ឆ្នាំ
២០១៣ ស្ថិតនៅតាមផ្លូវជាតិលេខ៦អា សង្កាត់ជ្រោយចង្វារ ខណ្ឌឫស្សីកែវ ប៉ុន្តែមិនទាន់ដឹងពី
មូលហេតុនៅឡើយទេ។

នាយការិយាល័យ ពន្លត់អគ្គិភ័យ រាជធានីភ្នំពេញ លោក នេត វ៉ាន់ថា បានឲ្យដឹងថា អគ្គិភ័យបាន
ឆាបឆេះ អគារមជ្ឈមណ្ឌលព្យាបាលភ្នែកកុមារ ហើយសមត្ថកិច្ច របស់លោកបានចុះជួយអន្តរាគមន៍
ភ្លាមៗ ផងដែរ ព្រមទាំងបានជួយបាញ់ទឹកពន្លត់ទប់ស្កាត់ មិនឲ្យរាលដាលទៅទីតាំងផ្សេងនោះទេ។

ដោយឡែក អធិការនគរបាល ខណ្ឌឫស្សីកែវ លោក ទៀង ច័ន្ទសារ បានឲ្យដឹងថា សមត្ថកិច្ច របស់
លោក ក៏បានចុះជួយ អន្តរាគមន៍នៅកន្លែងកើតហេតុផងដែរ ។

យ៉ាងណាក៏ដោយ មិនទាន់ដឹងពីមូលហេតុ ដែលនាំឲ្យមានអគ្គិភ័យនេះកើតឡើងនោះឡើយ ខណៈ
កម្លាំងសមត្ថកិច្ច បាននិងកំពុងជួយអន្តរាគមន៍៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ