Fann Wong ដែលជាតារាសំដែង និងជាតារាម៉ូដែល ជនជាតិ សិង្ហបុរី បានបង្ហោះរូប កូនប្រុសរបស់នាង បន្ទាប់ពីឆ្លងទន្លេរួច។
ទារក Zed បានចាកចេញពីមន្ទីរពេទ្យ ហើយត្រលប់មកផ្ទះជាមួយឳពុកម្តាយ Fann Wongនិង Christopher Lee កាលពីថ្ងៃទី ១៥ សីហាម៉្លេះ។
នាងបានថ្លែងអំណរគុណដល់វេជ្ជបណ្ឌិត គិលានុប្បដ្ឋាកយិកា និងអ្នករាល់គ្នា ដែលបានជួយ និងគាំទ្រនាង។ នាងក៏បាននិយាយថា៖ នាងមានសុខភាពល្អ ដោយសារការថែទាំ និងការយកចិត្តទុកដាក់របស់ពួកគេ។
អ្នកគាំទ្ររបស់នាង បានសរសើរកូនប្រុសនាង Zed ព្រមទាំងបានជូនពរក្រុមគ្រួសារនាងឲមានសុខភាពល្អ។
ប្រែសំរួលដោយ៖ មុន្នី
ប្រភព៖ news