CamNews

តារា 

មើលអាយុពិតរបស់ បុរសសង្ហាលោក សុគន្ធ ថេរ៉ាយុ ហើយប្រាកដជាហួសចិត្ត រហូតនឹកស្មានមិនដល់

តារាខ្មែរ ៖ តារាចម្រៀងរូបស្រស់សង្ហា និងក្មេងជាងវ័យ ព្រមទាំងជាតារាល្បីមួយរូបប្រចាំប្រទេសកម្ពុជាផងដែរ នោះគឺលោក សុគន្ធ ថេរ៉ាយុ ដែលជាតារាចម្រៀងប្រចាំផលិតកម្ម ថោន ។ 

ដោយយោងតាម Status ពីគណនីហ៊្វេសប៊ុកផ្ទាល់របស់ម្ចាស់បទ "តាំងពីតូចដល់ធំ ពេលនេះខ្ញុំឈឺចាប់ជាងគេ" បានឲ្យដឹងថា លោកបានប្រារព្ធពិធីខួបកំណើតរបស់លោកផ្ទាល់កាលពីថ្ងៃទី ០៣ ខែតុលានេះ​ ។ ហើយលោកបានបង្ហើបប្រាប់ពីអាយុរបស់ខ្លួន ហើយធ្វើឲ្យក្រុមអ្នកគាំទ្រមួយចំនួន ហួសចិត្តនិងនឹកស្មានមិនទាល់តែសោះព្រោះថា អាយុរបស់លោកហាក់បីដូចជាមិនសាកសមជាមួយ រូបរាងមុខមាត់ទាល់តែសោះតែម្តង ។ 

គួរបញ្ជាក់ឲ្យដឹងថា គិតត្រឹមថ្ងៃទី ០៣ ខែតុលានេះ លោក សុគន្ធ ថេរ៉ាយុ មានវ័យ ២៧ ឆ្នាំហើយ ប៉ុន្តែមុខមាត់ រូបរាងដ៏ស្រស់សង្ហា ហាក់បីដូចជាមិនចេះស្រពោនទាល់តែសោះ ៕







ដោយ ៖ គន្ធា


ប្រភព ៖ FB