ភ្នំពេញ៖ យុវជនម្នាក់បានរងរបួសសន្លប់ស្តូកស្តឹង នៅលើកំណាត់ផ្លូវលេខ២១៧ ក្នុងភូមិសំបួរ
សង្កាត់ដង្កោ ខណ្ឌដង្កោ បន្ទាប់ជិះម៉ូតូកៀរជាមួយម៉ូតូគ្រឿងផ្សេងទៀត ខណៈចេញពីពិធីមង្គល
ការ កាលពីវេលាម៉ោង១៩ និង ៤០នាទីយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៣។
សាក្សីដែលឃើញហេតុការណ៍ បានឲ្យដឹងថា យុវជនរងគ្រោះ ដែលសង្ស័យថា ក្នុងខ្លួនពោរពេញ
ដោយជាតិអាល់ កុលនោះ មានឈ្មោះ ថន ចាន់ស៊ីន អាយុ២១ឆ្នាំ ស្នាក់នៅភូមិថ្មី សង្កាត់ដង្កោ។
សាក្សីបានបន្តថា មុនពេលកើត ហេតុ បានជិះម៉ូតូម៉ាកស្មាស់ ពណ៌ក្រហម តាមបណ្តោយផ្លូវ២១៧
ក្នុងទិសដៅពីជើងទៅត្បូង រេចុះរេឡើង រហូត មកដល់ចំណុចមុខហាងនំបុ័ងហេងជ័យ ក៏បានរេចង្កូត
ទៅប៉ះម៉ូតូសេ១២៥មួយគ្រឿង ដែលកំពុងបើកបរបញ្ច្រា សទិសគ្នា បណ្តាលឲ្យយុវជនរងគ្រោះខាង
លើនេះ ដួលបោកក្បាលទៅនិងថ្នល់រងរបួសធ្ងន់ធ្ងរ។
ក្រោយពេលកើតហេតុភ្លាមៗ ជនរងគ្រោះបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកឯភាគីម្ខាង
ទៀតបានជិះ រត់គេចខ្លួនបាត់។ ក្រោយពីកើតហេតុសមត្ថកិច្ចបានទាក់ទង ទៅក្រុមគ្រួសារជនរងគ្រោះ
មកយកម៉ូតូទៅលំនៅ ដ្ឋានវិញ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល