CamNews

ព័ត៌មានជាតិ 

ជនបង្ករួចខ្លួន ជនរងគ្រោះ ដេកគុក

កំពង់ឆ្នាំង៖ យុវជនឈ្មោះ រី សុភារិទ្ធ អាយុ២១ឆ្នាំ មានទីលំនៅភូមិថ្នល់ថ្មី ឃុំជ្រៃបាក់ ស្រុកេលាប្អៀរ ខេត្តកំពង់ឆ្នាំង ត្រូវរងគ្រោះ បែកក្បាលរង របួសយ៉ាងដំណំ និងអាចប្រឈមមុខ ជាប់ពន្ធនាគារ ខណៈសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ខេត្តកំពង់ឆ្នាំង ដើម្បីដាក់ទោសទណ្ឌនោះ រឿងរ៉ាវខាងលើនេះ ត្រូវបានគេអះអាងថា ព្រះរាជអាជ្ញាបានបញ្ជូន សំណុំរឿងទៅឲ្យ ចៅក្រម ដាក់យុវជនរង គ្រោះឲ្យជាប់ឃុំ ។

សូមបញ្ជាក់ថា ក្រុមក្មេងងស្ទាវចំនួន២ក្រុម បានវាយប្រតប់គ្នា និងគប់កែវខណៈឌឺដង ដណ្តើមស្រីស្នេហ៍ នៅក្នុងក្លឹបកំសាន្ត SH Palace កាលពីវេលាម៉ោង ១១និង៤៥នាទីយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៥ នៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ ឆ្នាំង។  តាមរូបភាពរបស់កាម៉េរ៉ាសុវត្ថិភាព និងការ អះអាង របស់សន្តិសុខក្លឹបបានបង្ហាញថា ដំបូងឡើយមានយុវជនមួយក្រុម មានគ្នាប្រមាណពី៧ទៅ៨នាក់ កំពុងតែផឹកស៊ីនៅក្នុងតុ ក៍ស្រាប់តែមានយុវជនមួយក្រុមទៀត មានគ្នា៤ទៅ៦នាក់ បានបណ្តើរ ស្រីស្នេហ៍ ចូលទៅក្នុងក្លឹបដោយអង្គុយតុក្បែរគ្នា ក្រុមក្មេងស្ទាវមួយក្រុម ដែលមានគ្នាប្រមាណ៧ទៅ៨នាក់នោះ បានងើបឡើង មកចាប់ដៃ ស្រីរូបនោះទំនងជាស្គាល់គ្នា ឬជាស្រីស្នេហ៍ផងក៍មិនដឹង គេអោបថើបទើប បង្ករឿង វាយប្តប់គ្នា និងគប់កែវនោះឡើង បណ្តាលអោយជនរងគ្រោះ រី សុភារិទ្ធិ ដែលអង្គុយតុក្បែរ គ្នាមិនដឹងរឿងហេតុអ្វីផងនោះ បែកក្បាលឈាមហូរកក្លាក់ ត្រូវសន្តិសុខ គ្រាចេញមកក្រៅ ។ ដោយឡែកក្រុមក្មេងស្ទាវទាំង២ក្រុម ដែលបង្កជម្លោះនោះក្រុមសន្តិសុខ បានបញ្ជាក់អះអាងថា គេបាន ឃាត់ខ្លួនបញ្ជូនអោយប៉ូលីសភ្លាមៗនៅខាងមុខក្លឹបចំនួន៤នាក់ ប៉ុន្តែជាក់ស្តែងហេតុការណ៍ខាងលើនេះ នគរបាលកសាងសំណុំ រឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំង មានតែយុវជន២នាក់គឺ ១-ឈ្មោះ សុខ ស្រ៊ី អាយុ១៨ឆ្នាំ មានទីលំនៅភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ២-ឈ្មោះ ឆៃ ហួត អាយុ១៨ឆ្នាំ មានទីលំនៅភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង និងយុវជនរងគ្រោះ ឈ្មោះ រី សុភារិទ្ធ ផងដែរ ។ យុវជន រី សុភារិទ្ធ បច្ចុប្បន្ន មានរបួសជាប់ខ្លួន អាចនឹងប៉ះពាល់ដល់សរសៃប្រសាទ បើមិនបាន ព្យាបាល អោយបានត្រឹមត្រូវនោះ ។ ករណីខាងលើនេះតុលាការខេត្តកំពង់ឆ្នាំង គួរតែមានវិធានការ និងពិចារណា អោយបានត្រឹមត្រូវបើមិនដូច្នោះទេ ជនដែលគ្មានកំហុសរងគ្រោះបែកក្បាល ហើយបែរ ជាមានទោសជាប់ពន្ធនាគារ ពិតជា អយុត្តិធម៌ហើយ ។ រីឯក្រុមក្នេងស្ទាវបង្កទំនាស់ នៅក្នុងហេតុការណ៍ នេះបែរជារួចខ្លួនដើរសើចក្អាកក្អាយនៅខាងក្រៅទៅវិញ ។

អាណាព្យាបាលក៍ដូចជាជនរងគ្រោះ បានទទូចសុំអោយមានការដោះលែង ជាពិសេសសំណូមពរដល់ អភិបាលនៃ គណអភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន ក្នុងនាមជាគណៈមេបញ្ជាការឯកភាពខេត្ត មេត្តាជួយអន្តរាគមន៍ អំពីរឿងរ៉ាវខាងលើនេះផង ៕

ផ្ដល់សិទ្ធដោយ៖​ ដើមអម្ពិល


Tags: Socail News Cambodia kampong chnang