CamNews

កំសាន្ត 

វ័យកាន់តែច្រើន តែចាន់ កែវនិមល នៅតែស្អាតខ្លាំង

ពិធីការិនីដ៏មានប្រជាប្រិយភាពអ្នកនាង ចាន់ កែវនិមលកាន់តែទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងឡើងនៅក្នុងការងារសិល្បៈ ខណៈពេលដែលបានលេចមុខនៅក្នុងកម្មវិធី លំដាប់ថ្នាក់ពិភពលោកជាច្រើន គួរឲ្យកត់សម្គាល់។



បើគិតមកដល់មកទល់នឹងពេលនេះ យើងឃើញថា នាងកាន់តែមានវ័យច្រើនឡើងហើយ ខណៈកូនស្រីកាន់តែធំឡើង ក៏ប៉ុន្តែបើងាកមកមើលរូបសម្រស់របស់តារាស្រីរូបនេះវិញ កាន់តែស្អាតខ្លាំងឡើង ស្របពេលដែលការងារសិល្បៈកាន់តែឡើងកូដខ្លាំង។



កាលពីពេលថ្មីៗនេះ នាងបានធ្វើឲ្យអ្នកគាំទ្រជាច្រើនពេញចិត្ត និងសរសើរគ្រប់គ្នា ក្រោយបានតែងខ្លួនយ៉ាងស្រស់ស្អាត ជាមួយនឹងការតុបតែងមុខប្លែក ទោះបីជាស្លៀកពាក់ឈុតសម្លៀកបំពាក់បែបសាមញ្ញៗ យ៉ាងណាក្តី។



ក្រោយពីបានឃើញសម្រស់នាងហើយ មានហ្វេនៗជាច្រើនបានសេសើរដល់នាង ព្រោះវ័យរបស់នាងកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ ថែមទាំងមានកូនស្រីកាន់តែធំ ក៏ប៉ុន្តែរូបសម្រស់នាងនៅតែស្អាត ក្មេងជាងវ័យ៕





អត្ថបទ៖ ចំរើន