CamNews

ព័ត៌មានជាតិ 

សម្តេចតេជោ ហ៊ុន សែន សម្តែងទុក្ខក្រៀមក្រំ ខណៈមា្តយមីងទទួលមរណភាពក្នុងជន្មាយុ ៨៨ឆ្នាំ ដោយជរាពាធ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានសម្តែងទុក្ខក្រៀមក្រំ និងសោកស្តាយខ្លាំង ខណៈមា្តយមីង របស់សម្តេចបានទទួលមរណភាព ក្នុងជន្មាយុ៨៨ឆ្នាំ ដោយជរាពាធ។

សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់នៅលើ Facebook របស់សម្តេចនៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៦នេះថា «ល្ងាចម្សិលមិញ មា្តយមីងខ្ញុំឈ្មោះ ឌី ម៉ន ដែលត្រូវជាប្អូនបង្កើតម្តាយខ្ញុំរស់នៅឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានលាចាកលោកនេះ ក្នុងជន្មាយុ៨៨ឆ្នាំ ដោយជរាពាធ។ ក្នុងឋានៈជាក្មួយ ខ្ញុំសូមជូនដំណើរមីងដោយការក្រៀមក្រំ។ សូមវិញ្ញាណក្ខន្ធមីងងទៅកាន់ សុគតិភព កុំបីអាក់ខាន»




ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Local news Social news Phnom Penh