CamNews

តារា 

កុមារី ចាន់ ស្រី ខួច និយាយអ្វីខ្លះ ក្រោយមិនបានបន្តទៅវគ្គក្រោយៗទៀត?

ភ្នំពេញ ៖ បើនិយាយអំពីកម្មវិធី The Voice Kids Cambodia វិញ មនុស្សភាគច្រើនសុទ្ធតែបានស្គាល់រួចមកហើយ ។ ហើយកម្មវិធីក៏ជិតឈានដល់ថ្ងៃវគ្គចាស់ផងដែរ ។ 

ឥលូវយើងនិយាយត្រលប់ទៅកុមារីមួយរូបដែលមានឈ្មោះថា ចាន់ ស្រី ខួច ដែលជាកូនក្រុមរបស់កំពូលតារាចម្រៀងស្រីកញ្ញា ឪក សុគន្ធកញ្ញា បានលើកឡើងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកថា "អរគុណដល់ពុកម៉េបងប្អូនទាំងអស់គ្នាដែរតែងតែគាំទ្រ ខ្ញុំកន្លងមកហើយតែងតែចំណាយពេលវេលាដល់មានតម្លៃនិងថវិការផ្ញើរសារ គាំទ្រខ្ញុំតាំងពីវគ្គlive show សប្តាហ៍ទី2រហូតមកដល់វគ្គsemi final នេះ ខ្ញុំមានតែម្រាមដៃដប់អរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែរនៅតែស្រឡាញ់ខ្ញុំ" ។ 


"បរាជ័យ ថ្ងៃនេះទុកជាមេរៀននៅថ្ងៃអនាគត់ហើយវាក៏ជាបទពិសោធន៍មួុយសម្រាប់ខ្ញុំ ដើម្បីយកទៅកែខៃនៅចំណុចដែរខ្វះខាត ហើយខ្ញុំក៏សុំអរគុណដល់បងកញ្ញាដែរគាត់បានបង្ហាត់បង្រៀនខ្ញុំ បើគ្មានបងកញ្ញាខ្ញុំក៏មិនអាចធ្វើល្អបែបនេះដែរ ហើយបើគ្មានបងប្អូនក៏ខ្ញុំគ្មានថ្ងៃនេះដែរខ្ញុំសុំអរគុណ អរគុណខ្លាំងមែនទែន" កុមារី ចាន់ ស្រី ខួច បញ្ជាក់ ៕

ដោយ​ ៖ គន្ធា