CamNews

ព័ត៌មានជាតិ 

ឃាត់ខ្លួន ជើងកាង ស្រុកស្រែ ចំនួន២០នាក់ ប្រើកាំបិត និងដំបង បង្កទំនាស់ក្នុង ពិធីបុណ្យ

កំពង់ធំៈ សមត្ថកិច្ចនគរបាល ប៉ុស្តិ៍ ឃុំមានជ័យ ស្រុកសណ្តាន់ បានឃាត់ខ្លួនជើងកាង ស្រុកស្រែ
ចំនួន២០នាក់ យកមកអប់រំ បន្ទាប់ពីក្មេងទំនើងទាំងនោះ បង្កទំនាស់អុកឡុកក្នុងពិធីបុណ្យ ឆ្លង
មហាកុដវ ត្តជាន់លែង ឃុំមានជ័យ ស្រុកសណ្តាន់ ។

លោកឈុំ ឈាង នាយប៉ុស្តិ៍មានជ័យ បានប្រាប់ថា នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៣ នៅក្នុងវត្តជាន់
លែង មានកម្មវិធីរាំលក់ផ្កា និងរាំធុងបាស ក្នុងបរិយាកាសសប្បាយរីករាយ ជូនប្រជាពលរដ្ឋក្នុងពិធី
បុណ្យ។ លុះដល់យប់ជ្រៅ មានក្មេងទំនើងបង្កអុកឡុកចំនួន២លើក ក្នុងវត្ត និងលើកទី៣ក្រៅវត្ត
ដោយមានប្រើកាំបិត និងដំបង ជិះម៉ូតូច្រងេងច្រងាង ខណៈនោះកម្លាំងសមត្ថកិច្ចនគរបាល បានចុះ
បង្ក្រាប ឃាត់ខ្ឡួនបានចំនួន២០នាក់។

ក្នងនោះមានមេខ្លោង១ឈ្មោះ ជីធា ភេទប្រុសអាយុ២០ឆ្នាំ ភូមិប្រសាទ ទី២ឈ្មោះខេង ហុកលី អាយុ
២៤ឆ្នាំ ។ ក្មេងទំនើងទាំងនោះមកពីភូមិស្អៀ ភូមិតាឈាក និងភូមិប្រាសាទ ឃុំឈូក ស្រុកប្រាសាទ
សំបូរ។

នាយប៉ុស្តិ៍បានឲ្យដឹងថា ក្មេងទំនើងទាំងនោះនិយាយថា ពួកវាកាន់កាំបិត និងដំបង ការពារខ្លួនដោយ
បាន ជួបក្រុមក្មេងទំនើងដែលធ្លាប់គុំគួនគ្នាពីមុន។

ក្មេងៗទំនើង បង្កឡើងចំនួន២០នាក់ត្រូវបានដោះលែងបន្ទាប់ពីនគរបាលប៉ុស្តិ៍ធ្វើការអប់រំ និងធ្វើកិច្ច
សន្យា៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ