CamNews

ព័ត៌មានជាតិ 

ប្លន់២ ករណីផ្ទួនគ្នា បង្កការភ្ញាក់ផ្អើល ដល់អាវុធហត្ថ ពេញមួយក្រុង ចុះអន្តរាគមន៍យកម៉ូតូ បាន២ គ្រឿងវិញ

ភ្នំពេញ ៖ ក្រុមចោរប្លន់ប្រដាប់ ដោយអាវុធមួយក្រុម បានធ្វើសកម្មភាព ភ្ជង់ប្លន់យកម៉ូតូ ស្កូបពី ២គ្រឿងនៅ កន្លែងផ្សេងគ្នា បានសម្រេច ហើយបានយកម៉ូតូ យកទៅផ្ញើ នៅកន្លែងផ្ញើម៉ូតូមួយ ដែលមានយីហោរុង រឿង ដែលមានទីតាំងស្ថិត នៅចំណុចផ្ទះលេខ៣៩៩ តាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ទទួលផ្ញើម៉ូតូ២៤ម៉ោង ហើយត្រូវបានកម្លាំង កងរាជអាវុធហត្ថស្ទើរពេញ មួយរាជធានី ដេញ តាមទាន់ យកម៉ូតូបានពីរគ្រឿងមកវិញ កាលពីវេលាម៉ោង ២២និង៣០នាទីយប់ ថ្ងៃទី២៤ ខែវិច្ចិកា ឆ្នាំ២០១៤ ។

ប្រភពព័ត៌មានជុំវិញ ហេតុការណ៍បានបានឲ្យដឹងថា មុនពេលកើតហេតុ ក្រុមចោរប្លន់ប្រដាប់អាវុធមាន គ្នា៦នាក់ ប្រដាប់ដោយកាំភ្លើងខ្លី២ដើម បានធ្វើសកម្មភាពភ្ជង់ប្លន់ យកម៉ូតូម៉ាកស្គុបពីរគ្រឿង ស៊េរី ឆ្នាំ២០១៤ ចំនួនពីរ តាំងខុសគ្នា ដែលទីតាំងទី១ គឺជនសង្ស័យ៤នាក់ ជិះម៉ូតូពីរគ្រឿងមិនចាំម៉ាក បានធ្វើ សកម្មភាពភ្ជង់ ប្លន់យកម៉ូតូស្គុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BY-2394 ពីរនារីម្នាក់ នៅចំណុច ខាងជើងផ្សារដើមគរ តាមបណ្តោយផ្លូវលេខ២៣០ ស្ថិតក្នុងសង្កាត់ផ្សារ ដើមគរខណ្ឌទូលគោក និង ករណីទី២ គឺជនសង្ស័យពីរនាក់ ប្រដាប់ដោយកាំភ្លើងខ្លី មួយដើមបានធ្វើសកម្មភាព ភ្ជង់ប្លន់ម៉ូតូស្គុបពី ស៊េរីឆ្នាំ២០១៤ ពណ៌ក្រហម ពាក់ស្លាក លេខភ្នំពេញ 1CM- 2124 ពីបុរសម្នាក់ ដែលមានឈ្មោះ ទុន កុសល ភេទប្រុស អាយុ៣១ឆ្នាំ មានមុខរបរជាជាង ថតរូបភាព មានទីលំនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ  បានសម្រេចដោយសុវត្ថិភាពនៅចំណុចតាមបណ្តោយ ផ្លូវព្រះមុន្នីរ៉េត ស្ថិតក្នុងវាលវង់ ខណ្ឌ៧មករា ។

ក្រោយពីធ្វើសកម្មភាព ភ្ជង់ប្លន់បានសម្រេចហើយនោះ ជនសង្ស័យ ប្រមាណជាង ៦នាក់ខាងលើដែល បាន ប្លន់២ទីតាំងផ្សេងគ្នាននោះ បានយកម៉ូតូស្គុបពីរទាំងពីរគ្រឿង ជិះយកទៅផ្ញើនៅកន្លែង ផ្ញើម៉ូតូមួយ ដែលមានយីហោ  “ រុងរឿងទទួលផ្ញើរ២៤ម៉ោង ” ហើយក្រោយពីផ្ញើហើយ ជនសង្ស័យទាំង៦នាក់ បានជិះ ម៉ូតូពីរ គ្រឿងឌុបគ្នាចេញទៅវិញ ដោយម៉ូតូមួយគ្រឿង ម៉ាកសង់សេ១១០ ( សង់ប៊ិច ) និងមួយ គ្រឿង ទៀតម៉ាកនិច ជិះចេញទៅបាត់ដោយសុវត្ថិភាព ។  លុះមកដល់វេលាម៉ោង ប្រមាណ២២ និង ៣០នាទីយប់ថ្ងៃទី២៤ ខែឆ្នាំដដែល នោះ កម្លាំងអាវុធហត្ថជាច្រើនខណ្ឌ ដែលដឹកនាំផ្ទាល់ពីសំណាក់ ឯកឧត្តមឧត្តមសេនីយ៍ រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំ កម្លាំងចុះឆ្មក់ឆែរឆេរ ទីតាំងផ្ញើរម៉ូតូខាងលើ បន្ទាប់ពីទទួល បានដំណឹងថា ជនសង្ស័យ៦នាក់ ប្រដាប់ដោយអាវុធជាច្រើនដើម ដែលបានធ្វើសកម្មភាព ភ្ជង់ប្លន់ ម៉ូតូម៉ាកស្គុបពី ចំនួនពីរទីតាំងខុសគ្នា ក្នុងរាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រមាណ ២១ និង ០០នាទី យប់ថ្ងៃខែដដែលនោះ បានយកម៉ូតូដែលធ្វើ សកម្មភាពប្លន់ បានយកមកផ្ញើ ទុកនៅទីតាំងខាងលើ ទើបកម្លាំងអាវុធស្ទើរតែពេញមួយរាជធានី បានចុះអន្តរាគមន៍ដល់ទីតាំងផ្ញើរម៉ូតូខាងលើភ្លាមៗ ប៉ុន្តែមុន ពេលដែល កម្លាំងអាវុធហត្ថចុះអន្តរាគន៍នោះ ជនសង្ស័យទាំង៦នាក់ បានចេញពីរគ្រឿង ចេញទៅបាត់ ដោយសុវត្ថិភាពទៅហើយ ដោយបន្សល់ទុកតែម៉ូតូ ដែលពួកគេធ្វើសកម្មភាព បានសម្រេចនៅទីនោះ ។

  ក្រោយការចុះអន្តរាគមន៍ភ្លាមៗ នោះ កម្លាំងអាវុធហត្ថបានលើកយកម៉ូតូម៉ាកស្គុបពី ដែលជនល្មើសធ្វើ សកម្មភាពប្លន់ទាំង២គ្រឿង និងធ្វើការឃាត់ខ្លួនយុវជនម្នាក់ ដែលជាអ្នកយាមម៉ូតូនៅទីតាំងខាងលើយក ទៅកាន់ទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសាកសួរនាំបន្ថែមជុំវិញបាតុភាពខាងលើ។

ដោយមានបញ្ជារផ្ទាល់ពីសំណាក់ លោកឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាងកម្លាំងអាវុធហត្ថ បានធ្វើកំណត់ទៅ លើម៉ូតូដែលសេសសល់ជាង៤០គ្រឿង ដែលបងប្អូនប្រជាពលរដ្ឋ នាំយកមកផ្ញើនៅទីតាំងខាងលើ និង ធ្វើការ ផ្អាកទីតាំងអាជីវកម្មខាងលើទាំងយប់បណ្តោះអាសន្ន រងចាំសាកសួរបន្ថែមនៅថ្ងៃស្អែក ។ ចំណែកទាំង៣៨ គ្រឿងត្រូវបានកម្លាំងអាវុធធ្វើកំណត់ហេតុបន្ថែម រងចាំម្ចាស់ម៉ូតូយកលិខិត ស្នាមមក បញ្ជាក់ថា ជាម៉ូតូរបស់ខ្លួន ពិតប្រាកដមែននោះ ទើបព្រមប្រគល់អោយវិញ ចំណែកម៉ូតូ ដែលគ្មានលិខិត ស្នាមត្រឹមត្រូវនោះ កម្លាំងអាវុធនិង បញ្ចូនទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើកំណត់ហេតុចាត់ការបន្តតាមផ្លូវច្បាប់។

សូមបញ្ជាក់ផងដែរថា បើយោងតាមការរៀបរាប់របស់ប្រជាពលរដ្ឋ ដែលរស់នៅជិតទីតាំងអាជីវកម្មខាង លើបានប្រាប់អោយដឹងថា  កន្លងមកទីតាំងខាងលើនេះ តែងមានជនមិនស្គាល់មុខ និងប្លែកមុខ ជិះម៉ូតូ យកមកផ្ញើរជារៀងរាល់ថ្ងៃ ដោយមិនថា ម៉ូតូដែលពួកគេទាំងនោះ យកមកផ្ញើរនោះ ជាម៉ូតូស្របច្បាប់ ឬ ក៏ជាម៉ូតូដែល ធ្វើសកម្មភាពអសន្តិសុខផ្សេងៗហើយយកមកផ្ញើ ឬយ៉ាងណាមិញនោះទេ ប៉ុន្តែនេះគ្រាន់ តែជាទិដ្ឋភាពជាក់ ស្តែងដែលបងប្អូនប្រជាពលរដ្ឋបានឃើញតែប៉ុណ្ណោះ។ ប្រជាពលរដ្ឋបាននាំគ្នាអំពាវនាវ និងសំណូមពរ ដល់អាជ្ញារមូលដ្ឋាន  កងកម្លាំងអាវុធកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីជំនាញពាក់ព័ន្ធ ទាំងអស់ សូមមេត្តា ពិនិត្រមើល និងពិចារណាឡើងវិញចំពោះទីតាំង ដែររកស៊ីបើកអាជីវកម្មភាព ផ្ញើរម៉ូតូ ឬ កុងស៊ីបញ្ជាំ២៤ម៉ោង មាន ជាច្រើនទីតាំងក្នុងរាជធានី  ដែលព្រោះតែមានកន្លែកបែបនេះហើយ ទើបកើតមានករណីបាញ់ ប្លន់ប្រដាប់អាវុធ ឬអំពើអសន្តិសុខផ្សេងៗ កើតមានក្នុងរាជធានីភ្នំពេញ ជារៀងរាល់ថ្ងៃជាពិសេសគឺពេលរាត្រីតែម្តង ដែលជា ហេតុធ្វើអោយសង្គមជាតិទាំងមូលត្រូវបាត់បង់សន្តិសុខ សុវត្ថិភាព ហើយនាំមកនូវការភ័យ ខ្លាចដល់ប្រជាពលរដ្ឋខ្មែរទៅវិញ ៕


ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP