(ភ្នំពេញ)៖ តារាកំប្លែង អ្នកនាង ប៉េង ប៉ោង ត្រូវជាកូនរបស់តារាកំប្លែងជើងចាស់ លោកតា វីតាមីនសេ ក្រោយពីចូលសង្គ្រោះបន្ទាន់ នៅមន្ទីពេទ្យកាល់ម៉ែត្រ ដោយសាជំងឺលើសឈាម និងឡើងជាតិស្ករអស់រយៈ ពេលប្រមាណមួយសប្តាហ៍មកនោះ ឥឡូវត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាត ឲ្យវិលត្រឡប់មកផ្ទះវិញហើយ។
បើតាមប្រភពពីផេចសិល្បករកម្ពុជា របស់លោក អ៊ឹម ជីវ៉ា បានសរសេរភ្ជាប់ ជាមួយរូបថត៣ឬ៤សន្លឹកថា «ថ្ងៃនេះយកថវិកាមកជូនតារាកំប្លែង អ្នកនាង ប៉េង ប៉ោង នៅមន្ទីរពេទ្យកាល់មែត្រ ដែលជាការឧបត្ថម្ភរបស់កញ្ញា Mouy Mouy Eu ចំនួន៥០ដុល្លារ ។ សូមបញ្ជាក់ផងដែរថា អ្នកនាងប៉េង ប៉ោង ចេញពីមន្ទីពេទ្យ នៅរសៀលថ្ងៃនេះ (៣១ ខែតុលា) នេះសូមបងប្អូនមេត្តា ជ្រាបជាដំណឹង»។
សូមបញ្ជាក់ថា តារាកំប្លែងអ្នកនាង ប៉េង ប៉ោង ត្រូវជាកូនស្រីបង្កើត របស់តារាកំប្លែងជើងចាស់លោកតា វីតាមីនសេ កាលពីថ្ងៃទីរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦ ត្រូវបានក្រុមគ្រួសារបញ្ជូន ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ ខណៈដែលកម្រិតជាតិស្ករ ដែលមាននៅក្នុងខ្លួននាងឡើង លើសកំណត់ ព្រមទាំងរលាកបំពង់ករ ហើយសម្ពាធឈាមក៏ឡើងផងដែរ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង