CamNews

ព័ត៌មានជាតិ 

ច្បាប់​ស្តី​ពី​ការ​ការពារ​អ្នកប្រើ​ប្រាស់​ ​នឹង​ត្រូវ​បាន​អនុម័ត​នៅ​ឆ្នាំនេះ

យោង​តាម​ក្រសួង​ពាណិជ្ជកម្ម​បាន​ឲ្យដឹង​ថា​ ​ច្បាប់​ស្តី​ពី​ការ​ការពារ​អ្នកប្រើ​ប្រាស់​ ​នឹង​ត្រូវ​ដាក់​ជូន​ទីស្ដីការ​គណៈរដ្ឋមន្រ្តី​ ​សម្រាប់​ការ​អនុម័ត​នៅ​សប្តាហ៍​ក្រោយ​ ​ហើយ​អាច​ចូលជាធរមាន​នៅ​ឆ្នាំនេះ​។​

​លោក​ ​ផាន​ ​អូន​ ​អគ្គនាយករង​នៃ​អគ្គនាយក​ដ្ឋាន​កាំកុងត្រូល​ ​ក្រសួង​ពាណិជ្ជកម្ម​ ​បាន​មានប្រសាសន៍​ថា​ ​សេចក្តី​ព្រាងច្បាប់​នេះ​ ​ត្រូវ​បាន​បញ្ចប់​ដោយក្រុម​អន្ដរ​ក្រសួង​។​

ជំហាន​បន្ទាប់​នៅក្នុង​ដំណើរការ​អនុម័ត​ច្បាប់​ ​នឹង​ត្រូវ​បញ្ជូន​ទៅ​ទីស្ដីការ​គណៈរដ្ឋមន្រ្តី​ ​ដែល​នឹង​បញ្ជូន​បន្ដ​ទៅ​រដ្ឋសភា​ជាតិ​ ​នេះ​បើ​តាម​ការ​ប្រាប់ឲ្យដឹង​ពី​លោក​ ​ផាន​ ​អូន​។​

​លោក​ ​ផាន​ ​អូន​ ​បាន​បន្ថែម​ថា​ ​”​ច្បាប់​នេះ​មានបំណង​ការពារ​សុខភាព​ ​របស់​អ្នកប្រើ​ប្រាស់​ ​ដោយ​ធានា​ឲ្យបាន​នូវ​យុត្តិធម៌​ក្នុង​វិស័យ​ជំនួញ​ ​និង​បញ្ឈប់​អាជីវកម្ម​ដែល​ទាក់ទាញ​អ្នកប្រើ​ប្រាស់​ ​ដោយ​ការផ្សាយ​ពាណិជ្ជកម្ម​បោកប្រាស់​”​ ៕​


ប្រភព ៖ khmertimes 


Tags: Local news Social news