កំសាន្ត ៖ បន្ទាប់ពីចាក់បញ្ចាំងត្រឹមតែ៣ ថ្ងៃ មិននឹកស្មានថា រឿងដែលសម្តែងដោយអ្នកសិល្បៈក្មេងៗទាំងនេះ រកចំណូលបានច្រើនកប់ក្តោងហួសពីការរំពឹងទុកបែបនេះ ។
រឿង "សិស្សឆ្នើមកំពូលល្បិច" ឬហៅថា Bad Genius គឺត្រូវបានផលិតដោយផលិតកម្ម GDH នឹងរកចំណូលបានប្រមាណជា ៥០០ លានបាត ដែលស្មើនឹង ១០០ លានយ័ន នៅពេលដែលចាក់បញ្ចាំងនៅប្រទេសចិនចំនួន ៣ ថ្ងៃ ។
អ្វីដែលកាន់តែអស្ចារ្យនោះគឺ រឿងខ្នាតធំមួយនេះបានជាប់លេខ ៦ ជាលក្ខណៈចំណាត់ថ្នាក់ពិភពលោក (World Wide Box Office) ទៀតផង ។ហើយចំណូលសរុបក្នុងរឿង "សិស្សឆ្នើមកំពូលល្បិច" ពេលនេះបានប្រមាណជា 16.8 លានដុុល្លារ ។
ប្រសិនបើអ្នកមិនទាន់បានទស្សនារឿងនេះទេ សុំធ្វើការទស្សនាឈុតខ្លីៗនៅខាងក្រោម គ្រែង ល ចាប់អារម្មណ៍ ព្រោះជាខ្សែភាគយន្តដែលអស្ចារ្យមែនទែន ជាពិសេសគឺសិស្សៗតែម្តង ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar