CamNews

ព័ត៌មានជាតិ 

នគរបាល​ ខណ្ឌទួលគោក តាមក្របួច ចោរកាច់កម៉ូតូ៣នាក់

ភ្នំពេញ ៖ កម្លាំងនគរបាលមូលដ្ឋានប៉ុស្ដិ៍ បឹងកក់ទី១ ខណ្ឌទួលគោក បានតាមប្រមាញ់ ជន សង្ស័យ៣នាក់ ក្រោយពីធ្វើសកម្មភាព កាច់កម៉ូតូស្កុបពី ពណ៌សមួយគ្រឿង កាលពី វេលាម៉ោង ១រសៀល ថ្ងៃទី០៥ ខែកុម្ភ ឆ្នាំ ២០១៤ ស្ថិតនៅចំណុចផ្លូវលេខ២៨៩កែង ផ្លូវលេខ៥២៨ ក្រុម១១ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ។

កម្លាំងនគរបាលប៉ុស្ដិ៍បឹងកក់ទី១ បាន  ដេញតាមប្រមាញ់ក្រុមចោរទាំងនេះ រហូត ដល់ផ្លូវគឹមអ៊ីល ស៊ុង ទល់មុខសណ្ឋាគារបា្ល ហ្សា សង្កាត់បឹងកក់ទី១ ហើយគិតត្រឹមវេលា ម៉ោង៣និង៣០នាទី រសៀល ថ្ងៃដដែលនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ រីឯ ពីរនាក់ផ្សេងទៀត បាន រត់ចូលទៅក្នុងសំណង់ មួយ គឺអតីតសាលាបឹងកក់ទី១ ទល់មុខ សណ្ឋាគារបា្លហ្សា ប៉ុន្ដែត្រូវ បានកម្លាំងសមត្ថកិច្ចធ្វើការឡោម ព័ទ្ធពីក្រៅ ។

មន្ដ្រីនគរបាលមូលដ្ឋាន បាននិយាយថា ក្រោយពីទទួលបានព័ត៌មាននៃសកម្មភាព ចោរកាច់ក ម៉ូតូ ម៉ាកស្កុប ពីរួចមក កម្លាំង សមត្ថកិច្ច បានជិះម៉ូតូដេញតាមប្រផាប់ប្រភីង ពីក្រោយក្រុមចោរ រហូតដល់ចាប់ខ្លួនបាន ម្នាក់ និងពីរនាក់ទៀតរត់គេចខ្លួន ។

យ៉ាងណាក៏ដោយ ជនសង្ស័យដែលត្រូវ ចាប់ខ្លួនខាងលើនេះ មិនទាន់ស្គាល់អត្ដសញ្ញាណ នៅឡើយទេ ដោយរង់ចាំការសួរនាំបន្ដ ទៀតពីសមត្ថកិច្ច ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ