CamNews

ព័ត៌មានវីដេអូ 

វីដេអូ៖ អ្នកបើកបរចិត្តឆេវឆាវម្នាក់ ចង់ចុះទៅប្រដៅគេ តែត្រូវគេប្រដៅវិញ ត្រូវច្រើនដៃគួរសម

អ្នកបើកបររថយន្ត Mercedes ម្នាក់ បានមានចិត្តខឹងសំបារទៅលើ អ្នកបើកបររថយន្តម្នាក់ទៀត
ដែលបើកពីក្រោយខ្លួន។ ពេលទ្រាំលែងបាន ទប់កំហឹងលែងជាប់ គាត់ក៏បានឈប់ និងចុះពី
រថយន្ត ក្នុងគោលបំណង ផ្តល់មេរៀនដល់បុរសម្នាក់ដែលបើករថយន្ត ពីក្រោយគាត់។

ប៉ុន្តែមិនទាន់ទាំងបានធ្វើអីគេផង បុរសម្នាក់ដែលបើករថយន្តពីក្រោយ និងមានមាឌធំជាងនោះ
បានចុះដើរចូលទៅស្វាគមន៍ហើយ ហើយមិនបានបង្អង់យូរ ក៏ប្រលែងជាច្រើនដៃទៅលើ បុរស
ដែលជិះ Mercedes សូម្បីតែស្រ្តីដែលជិះក្នុងរថយន្តរួមជាមួយបុរសដែលត្រូវគេវាយនោះ ចុះ
មកឃាត់ ក៏បានស៊ីកណ្តាប់បុរសមាឌធំនោះដែរ។

សូមទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នា ៖

បើកបរសូមចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ហើយសូមកុំយកហឹង្សាមកដោះស្រាយ
បញ្ហា។ សូមដោះស្រាយបញ្ហា ដោយសន្តិវិធី

ដោយ៖ សិលា
វីដេអូ៖ youtube


Tags: video news strange driver