CamNews

តារា 

នាង Woonsen ត្រូវមហាជនសង្ស័យថា កំពុងមានស្នេហាជាមួយប្រុសក្មេង ក្រោយក្លាយជាមេម៉ាយពេញសិទ្ធ!

ព័ត៌មានកំសាន្ត ៖ តារាសម្តែងថៃសាច់សខ្ចី នាង Woonsen Virithipa Pakdeeprasong ត្រូវក្រុមអ្នកគាំទ្រកំពុងតែសង្ស័យថា​ នាងកំពុងតែមានទំនាក់ទំនងស្នេហាជាមួយប្រុសក្មេង បន្ទាប់ពីរូបនាងនិងប្រុសម្នាក់នោះ ដឹកដៃគ្នាទៅលេងនៅឯប្រទេសជប៉ុនយ៉ាងផ្អែមល្អែម ។ 

នាង Woonsen Virithipa Pakdeeprasong ត្រូវបានមហាជនដឹងយ៉ាងច្បាស់ថា រូបនាងនិងអតីតស្វាមី លោក Chakrit Yamnarm បានលែងលះគ្នាតាំងពីឆ្នាំ ២០១៦ មកម្ល៉េះ ហើយពេលនេះតារាស្រីរូបនេះក៏ក្លាយជាស្រ្តីមេម៉ាយ ពេញសិទ្ធិដែរ ។ 

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេថា តារាថៃរូបនេះនិងប្រុសក្មេងម្នាក់នោះ កំពុងតែមានទំនាក់ទនងស្នេហាជាមួយគ្នា ឬ អត់ទេ មានតែរង់ចាំនាងចេញមុខមកបកស្រាយទាំងអស់គ្នា ៕








ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar


Tags: Woonsen Virithipa Pakdeeprasong Chakrit Yamnarm