CamNews

ព័ត៌មានជាតិ 

ក្រមុំវ័យ ២០ឆ្នាំ ជឿលង់សម្តី និស្សិតពេទ្យ រហូតប្រគល់ខ្លួន ចុងក្រោយរកគេឲ្យជួយ ព្រោះបដិសេធលុយ 200$

(ភ្នំពេញ)៖ គួរឲ្យអាណិតខ្លាំងណាស់ ស្រ្តីវ័យ២០ឆ្នាំម្នាក់ ដែលបានចាញ់បោកបុរសជានិស្សិតពេទ្យយោ ធាម្នាក់ បោកបញ្ឆោតថា អត់មានប្រពន្ធមានកូនទេ និងបានលួងលោមថា និងយកនាងធ្វើជាប្រពន្ធរស់នៅ ជាមួយគ្នា អស់មួយជីវិត រហូតនាងទន់ចិត្ត ព្រមប្រគល់ខ្លួនប្រាណដោយគ្មានការសោកស្ដាយ បូជាជូនប្រុស កំពូលព្រាននោះ។

ប៉ុន្តែមិនខុសពីផ្ការុះរោយនោះឡើយ ក្រោយពេលនាងអស់ព្រហ្មចារីយ៍ រហូតមានផ្ទៃពោះ ៥ខែស្រាប់តែបែកធ្លាយថាប្រុសព្រាន នោះ មានប្រពន្ធថែមទាំងកូនរួចទៅហើយ មិនតែប៉ុណ្ណោះបានព្យាយាម ដោះដៃចេញពីនាង មិនទទួលស្គាល់កូននៅក្នុងផ្ទៃ និងមិនបានអាល័យក្នុងពេលដែលរស់នៅជាមួយគ្នាអស់ រយៈពេល១ឆ្នាំកន្លះមកហើយនោះទេ។

ទីបំផុតនាងសុំតែ២០០ដុល្លារប៉ុណ្ណោះ ដើម្បីបញ្ចប់រឿងដោយនាង គិតថាធ្វើម៉េចនេះគឺជាកម្មពាររបស់នាង ជួបមនុស្សដែលមាន ចិត្តជាសត្វតិរច្ឆានបែបនេះ ប៉ុន្តែបុរសកំហូចនោះមិន ត្រឹមតែមិនព្រមឲ្យនោះទេ ថែមទាំងគេចខ្លួនបាត់ទៀត។

ដោយសារតែបែបនេះ នាងបានសម្រេចិត្តធ្វើដំណើរទៅកាន់ ប៉ុស្ដិ៍នគរបាលចោមចៅ ដើម្បីដាក់ពាក្យបណ្ដឹង ដើម្បីស្វែងរកអន្តរាគមន៍ ប៉ុន្តែនគរបាល មិនបានទទួលពាក្យបណ្ដឹងនោះទេដោយ បានរុញឲ្យនាង ទៅប្ដឹងខាងមន្រ្តីសាលាសង្កាត់ចោមចៅវិញ ដោយនគរបាលនិយាយថា នេះគឺជារឿងរដ្ឋប្បវេណីមិនមែនជា រឿងព្រហ្មទណ្ឌនោះឡើយ។

ស្រ្តីខាងលើឈ្មោះត ស ន អាយុ២០ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងបុរីប៊ុនហួរ ស្ថិតនៅក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោម ចៅ ចំណែកឯប្រុសព្រានឈ្មោះ ស៊ុម សុធារ៉ា អាយុ៣៧ឆ្នាំ ជានិស្សិតពេទ្យយោធា នៅសាលាវិជ្ជសាស្រ្តសុខាភិបាល កងយោធពលខេមរភូមិន្ទ។

ស្រ្តីខាងលើបាននិយាយទាំងទឹកភ្នែកថា នាងនិងជននោះបានស្រលាញ់គ្នា និងរស់នៅជាមួយគ្នា អស់រយៈពេល១ឆ្នាំ កន្លះមកហើយ ដោយមុនពេលនាងប្រគល់ខ្លួនប្រាណ ជននោះបានលួងលោមបោកបញ្ឆោតនាងគ្រប់បែបយ៉ាងទាំងអស់ ហើយជននោះបានកុហកថា ខ្លូនគេអត់មានប្រពន្ធកូនទេ  និងយកនាងធ្វើជាប្រពន្ធអស់មួយជីវិត។

ដោយសារតែចាញ់ពាក្យលួងលោម ម្យ៉ាងថាអត់មានប្រពន្ធនោះ ទើបធ្វើឲ្យនាងលង់ស្នេហ៍ រហូតក្បត់មេបារ សុខចិត្តប្រគល់ខ្លួនប្រាណ ទៅឲ្យជននោះដោយគ្មានការសោកស្ដាយ និងចាត់ទុកជននោះ គឺប្ដីរបស់នាងទៅហើយ។

ប៉ុន្តែអ្វីដែលស្មានមិនដល់នោះ គឺនៅពេលក្រោយមក ទើបនាងបានដឹងថាជននោះ មានប្រពន្ធថែមទាំងកូនទៀតផង ហើយនៅពេលដែលដឹងថានាងមានផ្ទៃពោះ ស្រាប់តែជននោះបានដោះដៃ ចោលនាងទៅស្រវាស្រីថ្មីម្នាក់ទៀត។

ពេលនោះនាងបានសុំលុយតែ២០០ដុល្លារប៉ុណ្ណោះ ដើម្បីបញ្ចប់រឿង ដោយគិតថា មិនចង់វែងឆ្ងាយតទៅទៀតនោះទេ ព្រោះនេះគឺជាកម្មរបស់នាង ហើយមុនដំបូងជននោះប្រាប់ថាឲ្យ លុះក្រោយមកស្រាប់តែថា លែងឲ្យវិញ ទើបនាង អស់សង្ឃឹមកាន់តែខ្លាំង ហើយក៏បានសម្រេចចិត្តប្ដឹង ដើម្បីទាមទាររកយុត្តិធម៌ សម្រាប់ខ្លួននាងនិងកូនក្នុងផ្ទៃផងដែរ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: social news