CamNews

ព័ត៌មានជាតិ 

អារឿងចឹងៗសំបូរម្ល៉េះ មកពីកត្តាអ្វី សូម្បីតែក្មេង ៦ឆ្នាំ ក៏រងគ្រោះ

(ភ្នំពេញ)៖ ក្មេងប្រុសអាយុ១៣ឆ្នាំ បានចាប់រំលោភកុមារីអាយុ៦ឆ្នាំតែមិនសម្រេច ត្រូវបាននគរបាលប៉ុស្តិ៍កាកាប ខណ្ឌពោធិសែនជ័យ ឃាត់ខ្លួនតាមពាក្យបណ្តឹងម្តាយកុមារីរងគ្រោះ នៅចំណុចភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

មន្រ្តីនគរបាលខណ្ឌពោធិសែនជ័យ នៅថ្ងៃទី១១ ខែកុម្ភ: បានឱ្យដឹងថា ក្មេងប្រុសចាប់រំលោភកុមារីស្រីនោះ ឈ្មោះ ណុប បញ្ញា អាយុ១៣ ឆ្នាំរស់នៅភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ចំណែកកុមារីរងគ្រោះឈ្មោះ អ រ យ អាយុ៦ឆ្នាំ រស់នៅភូមិតាងួន សង្កាត់កាកាប ដែលហេតុការណ៍នេះកើតឡើង នៅយប់ថ្ងៃទី៩ ខែកុម្ភ: ។

សមត្ថកិច្ចបានបន្ថែមទៀតថា ក្មេងទាំងពីអ្នកនេះ តែងតែលេងជាមួយគ្នាជារៀងរាល់ថ្ងៃ ព្រោះម្តាយជាអ្នកលក់ដូរនៅផ្សារ តាំងក្រសាំងថ្មី ជាមួយគ្នាហើយពួកគេទាំងពីស្និតស្នាល់ នឹងគ្នាណាស់ ក្មេងនោះតែងតែហៅក្មេងស្រីរងគ្រោះចុះឡើងៗ ស្រាប់តែបាត់មួយសន្ទុះធំ ពេលនោះកុមារីនោះបានរត់មកប្រាប់ម្តាយថា ត្រូវក្មេងប្រុសនោះ ចាប់នាងរំលោភ តែមិនបានសម្រេច
នោះទេ ភ្លាមៗនោះម្តាយកុមារីរត់មកប្តឹងនគរបាលឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នសមត្ថកិច្ច កំពុងកសាងសុំណុំរឿងចាត់ការតាមផ្លូវច្បាប់៕

 

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: social news