CamNews

ព័ត៌មានជាតិ 

ប្រតិភូ បរទេស ចំនួន១០ នឹងមកដល់ ប្រទេសកម្ពុជា នៅថ្ងៃនេះ

ភ្នំពេញៈ យោងតាមមន្ត្រី រាជរដ្ឋាភិបាលបានឲ្យដឹងថា មានប្រតភូបរទេស ចំនួន១០ប្រទេស នឹង
មកដល់ប្រទេស កម្ពុជា នាថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៣នេះ ដើម្បីចូលរួម គោរព នឹងថ្វាយព្រះភ្លើង
ថ្វាយព្រះបរមសព ព្រះបរម រតនកោដ្ឋ ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យខ្មែរ
ដែលគ្រោងនឹងធ្វើ នៅថ្ងៃទី០៤ ខែកុម្ភៈ នេះ។

តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសបានឲ្យដឹង កាលពីកន្លងទៅថា ការមកដល់របស់ប្រតិ
ភូបរទេស ដែលមកបន្តបន្ទាប់នៅថ្ងៃនេះ មានប្រទេសជប៉ុន បារាំង កាណាដា ចិន អូស្រ្តាលី ឥណ្ឌា
ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង ប្រ៊ុយនេ និងប្រទេសហ្វីលីពីន។

ក្រៅពីការចូលរួមគោរព និងថ្វាយព្រះភ្លើង ដល់ព្រះបរមសព ព្រះបរមរតនកោដ្ឋ ប្រតិភូទាំងនោះ ក៏
នឹងចូលរួម សម្តែងការគួរសមជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែន ផងដែរ។

សូមបញ្ជាក់ថា ការមកដល់របស់គណៈប្រតិភូត្រូវបានទទួលបដិសណ្ឋារកិច្ចដោយ រដ្ឋលេខាធិការ
ក្រសួងការ បរទេស កម្ពុជា លោក អ៊ុច បូររិទ្ធ លោក ឡុង វីសាឡូ និងលោកកៅ គឹមហួន៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ