CamNews

ភាពយន្ត 

ធ្វើជាសាក្សីនៃការត្រលប់មកវិញរបស់ IT ក្នុងខ្សែភាពយន្ត “IT វគ្គចុងក្រោយ”

ក្រោយពីការបាត់ខ្លួនអស់រយៈពេល ២៧ឆ្នាំ Pennywise បានត្រលប់មកកាន់ Derry វិញដើម្បីកម្ចាត់ក្រុម Loser អោយអស់តែម្ដង។ ប្រិយមិត្តជាច្រើនប្រាកដជានៅចាំនូវខ្សែភាពយន្តដ៏គួរអោយខ្លាចរឿង “​IT” ដែលមានចាក់បញ្ជាំងនូវកាលពីប៉ុន្មានឆ្នាំមុន។ ពេលនេះខ្សែភាពយន្ត “IT វគ្គចុងក្រោយ” បាននោះនូវ Pennywise មកលងបន្លាចដល់ទស្សនិកជនសារជាថ្មី ជាមួយនឹងការបន្លាចដែលរន្ធត់ជាងមុនដល់ទៅរយៈពេល ២ម៉ោង ៤៥នាទី។

“IT វគ្គចុងក្រោយ” គឺជាខ្សែភាពយន្តបន្ទាប់ពីខ្សែភាពយន្ត “IT” ដែលបានចាក់បញ្ចាំងកាលពីឆ្នាំ ២០១៧ ដែលខ្សែភាពយន្តទាំងពីរនេះបានផលិតចេញពីសៀវភៅដ៏គួរអោយខ្លាចរបស់លោក Stephen King។ ជាមួយនឹងខ្សែភាពយន្ត “IT វគ្គចុងក្រោយ” នេះផងដែរគឺបានកើតឡើងក្នុងរយៈពេល ២៧ឆ្នាំបន្ទាប់ពីហេតុការណ៏កាលពីខ្សែភាពយន្តទីមួយ។ ទស្សនិកជននឹងបានជួបជាមួយនឹងក្រុម Loser សារជាថ្មីជាមួយនឹងរូបរាងធំពេញវ័យរបស់ពួកគេម្នាក់ៗ ដែលនឹងធ្វើដំណើរត្រលប់ទៅកាន់ក្រុង Derry ដើម្បីកម្ចាត់ “IT” ពីក្រុង Derry ឬ ពីជីវិតរបស់ពួកគេ។

ខ្សែភាពយន្ត “IT វគ្គចុងក្រោយ” នេះត្រូវបានគេចាត់ទុកជាខ្សែភាពយន្តដ៏រន្ធត់ និងមានទស្សនិកជនរង់ចាំច្រើនជាងគេសម្រាប់ឆ្នាំ ២០១៩ នេះ។ ខ្សែភាពយន្តនេះរន្ធត់ និងភ័យខ្លាចខ្លាំងដល់ថ្នាក់មានការហាមមកអោយទស្សនិកជនដែលមានឆាយុក្រោម ១៨ឆ្នាំ អ្នកមានជម្ងឺខ្សោយបេះដូង និងស្ត្រីមានផ្ទៃពោះទស្សនានោះទេ។ ដូចនេះបើប្រិយមិត្តជឿជាក់ថាអាចទប់ទល់នឹង Pennywise បានរហូតដល់ ២ម៉ោង ៤៥នាទីនោះ កុំភ្លេចទៅទស្សនាខ្សែភាពយន្ត “IT វគ្គចុងក្រោយ” នៅរោងភាពយន្តចាប់ពីថ្ងៃនេះទាំងអស់គ្នា!

ទស្សនា Trailer នៅទីនេះ

 

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។

 


Tags: IT Chapter 2