CamNews

ព័ត៌មានជាតិ 

អាណិត​ណាស់​លោក​អើយ! សិស្សស្រីវិទ្យា​ល័យ​ពងទឹក​ម្នាក់ ត្រូវ​គេចាប់​រំលោភ​ ហើយសម្លាប់​ចោល​យ៉ាង

(ភ្នំពេញ)៖ ពិតជាអាណិតអាសូរណាស់! សម្រាប់ក្មេងស្រីសិស្សសាលាម្នាក់ ក្រោយពីគេប្រទះឃើញដេក​ស្លាប់ដោយស្នាមឈាម​យ៉ាងជោគជាំ ស្ថិតនៅដីឡូ​សំណង់បាក់បែក​មួយកន្លែង​ស្ថិតនៅព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះ។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា ក្មេងស្រីរងគ្រោះមានឈ្មោះ វឺន រដ្ឋា អាយុ១៩ឆ្នាំ ជាសិស្សវិទ្យាល័យពងទឹក ថ្នាក់ទី១២D។ នៅពេលនេះកម្លាំងសមត្ថ​កិច្ចមូលដ្ឋាន និងជំនាញកំពុង​ចុះទៅសួរនាំ និងជួយអន្តរាគមន៍​នៅកន្លែងកើត​ហេតុហើយ។

ភ្នាក់ងារបានរាយការណ៍ទៀតថា មុនពេលកើតហេតុមានបុរសឡើងត្នោត ចូលមកបត់ជើង ស្រាប់តែឃើញជនរងគ្រោះ ប្រកាច់ពេលនោះ មានការភ្ញាក់ផ្អើលរហូតមានប្រជាពលរដ្ឋ និងសមត្ថកិច្ច​ជាច្រើននាក់បានចុះមកមើល និងធ្វើការស្រាវជ្រាវ។ តាមការពិនិត្យជាក់ស្តែង នៅកន្លែងកើតហេតុនោះ គឺម៉ូតូមួយគ្រឿងរបស់នារីរងគ្រោះត្រូវបានជនដៃដល់យកទៅបាត់ហើយ៕

ក្មេងស្រីរងគ្រោះមានឈ្មោះ វឺន រដ្ឋា កាលនៅរស់


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី


Tags: Local news Social news Phnom Penh