CamNews

ព័ត៌មានជាតិ 

ឌុបសង្សាដើរលេង ជ្រុលបុកគេ ពីក្រោយ រងរបួស ទាំងសងខាង

ភ្នំពេញ ៖ មនុស្ស ប្រុសស្រី៤នាក់ រងរបួសស្រាល  បន្ទាប់ពីសង្សា មួយគូរ ជិះម៉ូតូឌុបគ្នា យ៉ាង លឿន ជ្រែពេញផ្លូវ ជ្រុលទៅបុក ម៉ូតូមួយគ្រឿង ពីក្រោយ ដែលបើកពី ខាងមុខ រងរបួសសង ខាង ហើយម៉ូតូបង្ក ព្យាយាមបើករត់ទុកសង្សារចោល កន្លែងកើតហេតុ កាលពីវេលាម៉ោង ប្រមាណ១៥ និង២០នាទី រសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៤ តាមបណ្តោយ ផ្លូវជាតិលេខ៣ ភូមិទួលកី សង្កាត់ ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ។

សមត្ថកិច្ចបាន ឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស៊ីន សៅ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ លក់ដូរ រស់នៅ ភូមិព្រៃកំបុត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រួមជាមួយ កូនប្រុស ម្នាក់អាយុ៤ឆ្នាំ បានជិះ ម៉ូតូមួយគ្រឿង ម៉ាកសេ១២៥ សេរី២០០៧ ពណ៌ព្រីងទុំ ពាក់ស្លាកលេខ ភ្នំពេញ 1Y-7903 ។

សាក្សីបន្តទៀតថា ខណៈដែល ម៉ូតូខាងលើ ធ្វើដំណើរពីជើងទៅត្បូង ដល់ចំណុច កើតហេតុ ស្រាប់តែ មាន ម៉ូតូមួយគ្រឿង ម៉ាក វីវ៉ា សេរី២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1R-5789 ជិះគ្នា២នាក់ ប្រុសម្នាក់ ស្រីម្នាក់ ដែលគេដឹងថា ជាសង្សា និងគ្នា អ្នកបើកបរឈ្មោះ សឿង ប៉ង់ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅភូមិក្រក ឃុំក្រក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងរួមដំណើរដោយសង្សាថ្មោងថ្មី ឈ្មោះ ហ៊ន ស៊ាវម៊ី អាយុ១៩ឆ្នាំ មុខរបរ កម្មការិនី រោងចក្រ រស់នៅភូមិ តាអោង ឃុំព្រះនិពាន្វ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ អ្នកទាំ២ជិះពីជើងទៅត្បូង ក្នុង ល្បឿនលឿន ជ្រេពេញផ្លូវ យ៉ាងអណាធិបតេយ្យ បើកទៅបុក ម៉ូតូសេ១២៥ ពីក្រោយដួលរេល ពេញផ្លូវ បណ្តាលឲ្យ រងរបួសសងខាង។ ក្រោយកើតហេតុ ភាគីខាង ម៉ូតូបង្ក ព្យាយាមលើក ម៉ូតូបើករត់ ទាំងចោល ស្រីស្នេហ៍ នៅកន្លែងកើតហេតុ ។

ម៉ូតូបង្កត្រូវបាន សមត្ថកិច្ច ដេញតាម ស្ទាក់ឃាត់រហូតដល់ ខាងលិច វត្តស្លែងទើបចាប់បាន បន្ទាប់ពីសមត្ថកិច្ចឃាត់ បានជនបង្ក ប្រើពាក្យសំដីមិនសមរម្យ ទៅលើសមត្ថកិច្ច ថែមទាំងវាយកាច់ ម៉ូតូខ្លួនឯង ថែមទៀតផង ទោះជានៅមុខ សមត្ថកិច្ចក៏ដោយ គូរសង្សាមួយគូរ បង្ហាញចរឹក កាយវិកា នូវភាពអសីលធម៌។

 ភាគីសងខាង ខណ:ដែលរង របួសស្រាល ត្រូវសមត្ថកិច្ចហៅដោះស្រាយគ្នានៅប៉ុស្តិ៍នគរបាល សង្កាត់ភ្លើងឆេះរទេះ បន្ទាប់ពីភាគី រងគ្រោះ ប្តឹង ចរាចរណ៍ បង្ករបួសស្នាម ដោយចេតនា ។ ករណីសងខាង ត្រូវបានដោះស្រាយគ្នា នៅប៉ុស្តិ៍ នគរបាល ដោយភាគី ម៉ូតូបង្ក សុខចិត្តចេញថ្លៃ សង ចំនួន១០០ដុល្លារ ទៅលើជនរងគ្រោះ និងការខូចខាត ម៉ូតូដើម្បីបញ្ចប់រឿង៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ