CamNews

ព័ត៌មានជាតិ 

អូនរៀបការ​ ជាមួយប្រុសផ្សេងឱ្យ មានសេចក្ដីសុខ បងសុខចិត្ដស្លាប់

ភ្នំពេញ ៖ ដោយសារតែដាក់ចិត្ដដាក់ កាយស្រឡាញ់ស្រីកំណាន់របស់ខ្លួនខ្លាំងពេក ហើយ
នៅពេលឃើញរូបនាងទៅរៀបការជា មួយបុរសម្នាក់ទៀត ដែលត្រូវជាសាច់ញាតិ និងខ្លួន
ផងនោះ បានធ្វើឱ្យបុរសកម្មករម្នាក់ ដាច់ចិត្ដចងកសម្លាប់ចោលក្រុមគ្រួសារ ដោយ គ្មានគិត
គូអ្វីសោះឡើយ ដោយសារតែស្នេហា មិនបានជោគជ័យ ។

ការភ្ញាក់ផ្អើលនៅពេលឃើញសពជនរង គ្រោះយកអាវចងកជាប់នឹងធ្នឹមផ្ទះជួលរបស់ ខ្លួន
បានបង្កឱ្យមានការឆោឡោ កាលពីវេលា ម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី២៧ ខែមករា ឆ្នាំ
២០១៣ ស្ថិតនៅភូមិចំការឪឡឹក សង្កាត់ កាកាប ខណ្ឌពោធិ៍សែនជ័យ ទីកន្លែងផ្ទះជួលរបស់
ខ្លួន ។

យោងតាមប្រភពព័ត៌មានពីសាច់ញាតិជន រងគ្រោះបានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិលឱ្យ
ដឹងថា ការដាច់ចិត្ដចងកសម្លាប់ខ្លួន ខាងលើនេះ បណ្ដាលមកពីជនរងគ្រោះតូចចិត្ដ តូចថ្លើមនៅ
ពេលឃើញស្រីដែលខ្លួនស្រឡាញ់ ពេញបេះដូង បានចូលរោងការជាមួយប្រុស ផ្សេង ត្រូវជា
បងប្អូនខ្លួននោះ ខណៈដែលរូប ខ្លួនក៏បានទៅចូលរួមនៅ ក្នុងពិធីមង្គការនោះ ដែរ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានដែល ចុះទៅធ្វើកោសល្យវិច័យសពជនរងគ្រោះ បានឱ្យដឹង
ថា ជនរងគ្រោះរូបនេះមានឈ្មោះ សេន រាជ អាយុ២០ឆ្នាំ មុខរបរជាកម្មករ ស្នាក់នៅផ្ទះជួលក្នុង
សង្កាត់កាកាប ខណ្ឌពោធិ៍ សែនជ័យ និងមានស្រុកកំណើតនៅភូមិ ក្រាំងក្រូច ឃុំក្រាំងចេក
ស្រុកឧដុង្គ ខេត្ដ កំពង់ស្ពឺ ។

បើតាមសាច់ញាតិជនរងគ្រោះបានរៀប រាប់ថា មុនពេលកើតហេតុ នៅថ្ងៃទី២៧ ខែ មករា ឆ្នាំ
២០១៣ ជនរងគ្រោះបានទៅចូល រួមពិធីមង្គលការបងប្អូននៅខេត្ដតាកែវ ហើយ កូនក្រមុំគឺជា
ស្រីដែលខ្លួនស្រឡាញ់នៅក្នុង បេះដូង ។ នៅពេលចូលរួមក្នុងពិធីមង្គការ នោះ ភ្ញៀវទាំងអស់
បានសប្បាយអបអរ សាទរ ដោយឡែកតែជនរងគ្រោះមានទឹក មុខស្រងូតស្រងាត់ពីព្រោះស្រី
កំណាន់ចិត្ដ ដែលស្រឡាញ់ជាយូរណាស់មកហើយ បាន ធ្លាក់ទៅដៃប្រុសផ្សេង ធ្វើឱ្យខ្លួនអស់
សង្ឃឹម បន្ទាប់ពីលួចស្រឡាញ់ជាយូរមកហើយ នៅ តែមិនបានទទួលជោគជ័យ ។ ដោយនៅ
ក្នុង ចិត្ដមានអារម្មណ៍មិននឹងន៎ នឹងមិនអាចបើក ភ្នែកទ្រាំមើលស្រីជាទីស្រឡាញ់របស់ខ្លួនក្នុង
សំលៀកបំពាក់មង្គលការ សើចយ៉ាងពព្រាយ ដាក់កូនកំលោះរបស់ខ្លួននោះ ជនរងគ្រោះក៏
បានតឿនឪពុកម្ដាយបងប្អូនឱ្យត្រឡប់មក ផ្ទះវិញ  ។

ប៉ុន្ដែនៅពេលបងប្អួននិងឪពុក ម្ដាយមិនទាន់ត្រឡប់មក ជនរងគ្រោះក៏បាន ឡើងជិះរថយន្ដ
តាក់ស៊ីតែម្នាក់ឯង ទាំងក្ដី អាលោះអាល័យយ៉ាងពន់ពេក ឆ្ពោះមកផ្ទះ ជួលនៅភូមិសង្កាត់កើត
ហេតុខាងលើ ។

បើតាមសាច់ញាតិនៅក្បែរផ្ទះជនរងគ្រោះ បានឱ្យដឹងថា ពេលធ្វើដំណើរមកដល់ផ្ទះជួល ជន
រងគ្រោះក៏បានឡើងទៅលើផ្ទះសំងំនៅ ទីនោះតែម្នាក់ឯង ប៉ុន្ដែគ្មាននរណាម្នាក់ដឹង ថា ជន
រងគ្រោះដាច់ចិត្ដធ្វើអត្ដឃាតដោយ ចងកនោះឡើយ ។ លុះដល់ម៉ោងកើតហេតុ នៅពេល
ដែលសាច់ញាតិរបស់ជនរងគ្រោះ បានប្រើកូនរបស់ខ្លួនឡើងទៅលើផ្ទះជនរង គ្រោះ ដើម្បី
យកគម្របឆ្នាំង ប៉ុន្ដែទ្វារចាក់ សោជិត ។ ពេលនោះដោយគិតថា ជនរង គ្រោះប្រហែលជា
ស្រវឹងខ្លាំង ហើយដេកលង់ លក់នៅក្នុងដំណេក សាច់ញាតិក៏បានរុញទ្វារ ស្រាប់តែធ្វើឱ្យមាន
ការភ្ញាក់ និងតក់ស្លុតនៅ ពេលឃើញជនរងគ្រោះចងកសម្លាប់ខ្លួនបាត់ ទៅហើយនោះ ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូល ដ្ឋាននិងសមត្ថកិច្ចជំនាញ បានចុះទៅធ្វើកោ សល្យ
វិច័យលើសពជនរងគ្រោះ ហើយអះ អាងថា ជនរងគ្រោះពិតជាស្លាប់ដោយសារ អំពើអត្ដ
ឃាតមែន មិនមែនជាអំពើឃាត កម្មឡើយ ។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ក្រោយ ធ្វើកោសល្យវិច័យរួចរាល់ហើយ សពជនរង គ្រោះ
ត្រូវបានប្រគល់ជូនក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី ដោយក្ដីអាលោះ អាល័យជា
ទីបំផុត ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ