CamNews

ព័ត៌មានជាតិ 

ក្រសួងធនធានទឹក បញ្ជាក់បន្ថែមបញ្ហាអាកាសធាតុ រងឥទ្ធិពលព្យុះ MUIFA

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង បញ្ជាក់បន្ថែមជុំវិញបញ្ហាអាកាសធាតុនៅកម្ពុជា ដែលរងសម្ពាធនៃ ព្យុះទី១ សម្រាប់ឆ្នាំ២០១៧ ឈ្មោះ MUIFA។

ក្រសួងធនធានទឹក​ បានព្យាករអាកាសធាតុ ដូចខាងក្រោម៖​

* រាជធានីភ្នំពេញ ខេត្តស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ កំពង់ចាម កណ្តាល កំពង់ស្ពឺ និងតាកែវ អាចនឹងមានភ្លៀងធ្លាក់ពីមធ្យម ទៅច្រើន ចាប់ពីយប់ថ្ងៃទី១៣ ដល់១៦ ខែមករា ឆ្នាំ២០១៧។

* ខេត្តកំពង់ឆ្នាំង កំពង់ធំ ពោធិ៍សាត់ បាត់ដំបង សៀមរាប និងបន្ទាយមានជ័យ អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅមធ្យម ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែមករា ឆ្នាំ២០១៧។

* ខេត្តកំពត កែប ព្រះសីហនុ និងកោះកុង អាចនឹងមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន ចាប់ពីថ្ងៃទី១៣ ដល់១៧ ខែមករា ឆ្នាំ២០១៧៕


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Local news Phnom Penh