CamNews

តារា 

នីឡា ចែករំលែកបទពិសោធន៍សម្រាប់អ្នកចូលចិត្តជិះ Passapp ហើយលេងទូរសព្ទ័

ភ្នំពេញ ៖ យោងតាមការចែករំលែកនៅលើអុិនស្រ្តាក្រាម Stories តារាកំប្លែងវ័យក្មេង វ៉ាន់ នីឡា បានធ្វើការអំពាវនាវឲ្យបងប្អូន អ្នកដែលជិះ Passapp ហើយឆ្លៀតលេងទូរសព្ទ័ពេលកំពុងធ្វើដំណើរ មានការប្រុងប្រយ័ត្នឲ្យមែនទែន ស្របពេលដែលកញ្ញា នីឡា បានជួបបទពិសោធន៍ផ្ទាល់ខ្លួន ដោយត្រូវចោរឆក់ទូរសព្ទ័ តែសំណាងដែរកញ្ញាបានទាញទូរសព្ទ័ពីចោរនោះទាន់ពេលវេលាវិញ ។ 

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!

តារាកំប្លែងវ័យក្មេង វ៉ាន់ នីឡា បានបញ្ជាក់ទៀតថា នៅពេលដែលត្រូវចោរឆក់ កញ្ញាបានព្យាយាមឆក់ទូរសព្ទ័មកវិញដោយគ្មានការភ័យខ្លាចអ្វីទាំងអស់ ប៉ុន្តែក្រោយពីនោះ ពេលត្រលប់មកដល់ផ្ទះវិញបែរជាញ័រដៃញ័រជើងខ្លាំង ។ 

គួរបញ្ជាក់ឲ្យដឹងថា នេះគឺជាលើកទីមួយហើយ ដែលកញ្ញាបានជួបប្រទះជាមួយនិងរឿងនេះ ៕


ដោយ ៖ គន្ធា