CamNews

ព័ត៌មានជាតិ 

Update៖ ព័ត៌មានបន្ថែមស្តីពីការបង្រ្កាបគ្រឿងញៀន នៅទួលស្វាយព្រៃទី១ កាលពីថ្ងៃម្សិលមិញ

ភ្នំពេញៈ កម្លាំងនគរបាល របស់មន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ដោយមានការចូលរួម
ពីកម្លាំង ការិយាល័យប្រឆាំងការ ជួញដូរ គ្រឿងញៀន រាជធានីភ្នំពេញ និងអាជ្ញាធរ សមត្ថកិច្ច
មូលដ្ឋាន ជាច្រើន នាក់ នៅវេលាម៉ោងប្រហែល ១និង៤០នាទី រសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២
នេះ បានឡោមព័ទ្ធ ដើម្បីបង្ក្រាបករណី គ្រឿងញៀន ហើយបានផ្ទុះ អាវុធជាច្រើនគ្រាប់ នៅតាមផ្លូវ
៣៨៤ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ។

សេចក្តីរាយការណ៍ពីសមត្ថកិច្ច បានឲ្យដឹងថា ជនល្មើសចំនួន៤នាក់ ត្រូវចាប់ខ្លួន ហើយវត្ថុតាងមួយ
ចំនួន ទៀត ត្រូវបានរឹបអូស ក្នុងនោះកាំភ្លើងខ្លី និងរថយន្តម៉ាក Hammer ពាក់ស្លាកលេខ ខ.ម ហើយ
ជនល្មើសម្នាក់ បានរងរបួសត្រូវជើងផងដែរ ខណៈស្រ្តីម្នាក់ទៀត បានបែកចិញ្ចើម និងហើមភ្នែកខាង
ស្តាំ។

ជាមួយគ្នានេះ នៅកន្លែងកើតហេតុ គេសង្កេតឃើញមានវត្តមាន របស់ប្រធានសាលាដំបូងរាជធានី
ភ្នំពេញ ជីវ កេង ព្រះរាជអាជ្ញារង និងអាជ្ញាធរខណ្ឌ ចំការមន ជាច្រើននាក់។

សេចក្តីរាយការណ៍ ពីសមត្ថកិច្ច បានឲ្យដឹងថា ក្នុងប្រតិបត្តិនេះ សមត្ថកិច្ចបានចាប់ខ្លួនមន្រ្តីយោធា
ក្លែងក្លាយ ពាក់ផ្កាយបី ហើយសមត្ថកិច្ចអះអាងថា មានឈ្មោះ កែវ សារឿន រួមទាំងបក្ខពួកចំនួន៣
នាក់ ផ្សេងទៀតក្នុងនោះមានស្រីម្នាក់។

សមត្ថកិច្ចបានបន្តថា ក្នុងការចុះបង្ក្រាបគ្រឿងញៀន ទ្រង់ទ្រាយធំខាងលើនេះ សមត្ថកិច្ច បានធ្វើការ
រឹបអូស ហេរ៉ូអ៊ីនជាង១០ដុំផងដែរ និងអាវុធខ្លី អមដោយគ្រាប់កាំភ្លើងជាច្រើនគ្រាប់ផងដែរ។

នៅវេលាម៉ោងប្រមាណជា ៤ និង៣នាទីរសៀលថ្ងៃដដែលនេះ កម្លាំងសមត្ថកិច្ចបានបន្តចុះ ទៅឆេក
ឆេរ លំនៅឋានមួយកន្លែងទៀត ស្ថិតនៅតាមបណ្តោយផ្លូវលេខ ២២២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួល
គោកដោយសង្ស័យជាប់ពាក់ព័ន្ធ និងករណីជួញដូរគ្រឿងញៀន ក្រោយពីចុះទៅឆែកឆេរ នៅទីតាំង
ជិតហាងម្លប់ស្វាយ៩៩។

នៅល្ងាចថ្ងៃដដែល កម្លាំងសមត្ថកិច្ច បានបន្តទៅចុះឆែកឆេរ នៅទីតាំងមួយកន្លែងទៀត ស្ថិតនៅភូមិ
ជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌមានជ័យ និងរឹបអូស បានវត្ថុតាងមួយចំនួន ។ ហើយបន្ទាប់
មកកម្លាំងសមត្ថកិច្ច បានបន្តទៅឆែកឆេរ នៅទីតាំងមួយទៀត ស្ថិតនៅខាងក្រោយវត្តស្ទឹងមានជ័យ
ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដោយរឹបអូសកំាភ្លើងខ្លីមួយដើម និងឃាត់ខ្លួនមន្រ្តីយោធា
ម្នាក់ពាក់ស័ក្តិ៣។

សមត្ថកិច្ចបានបន្តថា លុះនៅវេលាម៉ោង ៦៖៥៨ល្ងាចថ្ងៃដដែលនេះ កម្លាំងសមត្ថកិច្ច បានមកឆែកឆេរ
នៅទីតាំងទីមួយវិញ ក្នុងសង្កាត់ទូលស្វាយព្រៃទី១ ខណ្ឌចំការមន ដោយរឹបអូសថ្នាំញៀន ចំនួន១២ដុំ
និងកាំភ្លើងខ្លីមួយដើម អមដោយគ្រាប់កាំភ្លើងជាច្រើនគ្រាប់។

ចំពោះប្រតិបត្តិការ បង្ក្រាបករណីគ្រឿងញៀនទ្រង់ទ្រាយធំ ខាងលើនេះ គឺសមត្ថកិច្ចចុះទៅ ឆែកឆេរ
ចំនួន៤ទីតាំង ពោលក្នុងទឹកដីខណ្ឌចំការមន១ ខណ្ឌទួលគោក១និងខណ្ឌមានជ័យចំនួន២ទីតាំង។
យ៉ាងណាក៏ដោយ សមត្ថកិច្ចមិនទាន់ បានបញ្ជាក់ឲ្យលំអិតពីអត្តសញ្ញាណ ជនសង្ស័យ និងចំនួន វត្ថុ
តាងដែលត្រូវ រឹបអូសនៅឡើយទេ ៕

 

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ