CamNews

តារា 

កញ្ញា ទឹម រដ្ឋា បន់ស្រន់ ឲ្យលោក យូ ឌីស្កូ ដែលជាគូស្នេហ៍ឆាប់ជាសះស្បើយ ព្រោះ...

ភ្នំពេញ ៖ តារាសម្តែង យូ ឌីស្កូ កំពុងមានជំងឺជាទម្ងន់ ហើយគាត់ក៏ប្រឈមមុខនិងការបញ្ចូលឈាមផងដែរ ។ ក្នុងនោះផងដែរ យើងក៏សង្កេតឃើញថា កញ្ញា ទឹម រដ្ឋា បន់ស្រន់ ឲ្យលោក យូ ឌីស្កូ ដែលជាគូស្នេហ៍ក្នុងរឿងភាគឆាប់ជាសះស្បើយ ព្រោះត្រូវថតរឿងបន្តផងដែរ ។

យោងតាមការបង្ហោះរបស់ កញ្ញា ទឹម រដ្ឋា បានលើកឡើងថា "ថ្ងៃនេះគឺជាថ្ងៃដែលខ្ញុំនិងបង Sco Sco You You ត្រូវចេញថតរឿងបន្តឱទូរទស្សន៍ Tv5 ប៉ុន្តែពេលនេះសង្សាររបស់ខ្ញុំនៅក្នុងរឿង (ទន្ធកម្មស្នេហ៍) ត្រូវគេងពេទ្យហើយ ហើយក្រុមការងា tv5 ទាំងអស់និងខ្ញុំក៏មានអារម្មណ៍ក្ដុកក្ដួលយ៉ាងខ្លាំងនៅពេលដឹងដំណឹងនេះ " ។ 


តួស្រីក្នុងរឿង "ម្ទេសហិលប៉ះអំបិលប្រៃ" បន្តថា "ហើយពួកយើងក៏សំរេចលើកថ្ងៃថតដើម្បីចាំឱគាត់មានសុខភាពល្អឡើងវិញ .ឆាប់ជាឡើងលោក វិឆយ័ ព្រោះម៉ូលីកា និងក្រុមការងា Tv5 នឹក ហើយក៏នឹកពេលដែលពួកយើងចូលចិត្តបង្អាប់ លោក វិឆយ័ ពីរឿងឆ្អល់ពោះដែរ ព្រោះអង្គហ្អើយឆ្អល់ពោះទៀតហើយលោក វិឆយ័ ហៅ Sco you" ៕




ដោយ ៖ គន្ធា


Tags: Toem Rotha