CamNews

ភាពយន្ត 

ចង់ដឹងថាហេតុអ្វីម្នាក់ៗនិយាយពី JOKER នោះទៅទស្សនារឿងនេះទាំងអស់គ្នា!

ក្រោយពីមានការចាក់បញ្ចាំងមួយថ្ងៃនូវរោងភាពយន្តរួចមក ខ្សែភាពយន្ត “Joker” បានទទួលការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជនកម្ពុជា។

គួរអោយដឹងផងដែរថា Joker ត្រូវបានគេយកមកដើរតួអង្គនៅក្នុងខ្សែភាពយន្តជាច្រើន ទាំងជាប្រភេទសម្ដែងដោយមនុស្ស (Live-Action) និងជាប្រភេទតុក្កតា (Animation) តែតួអង្គ ដែរមានការគំាទ្រ និងទទូលស្គាល់ច្រើនពីទស្សនិកជនថាជា Joker ដ៏អស្ចារ្យពិតនោះគឺលោក Heath Ledger អ្វីដែលធ្វើអោយ Joker របស់លោកមាននូវភាពល្បីល្បាញខ្លាំងនោះគឺការសម្ដែងដ៏ល្អ និងបង្ហាញចេញមកវិញនូវចំនុចមិនល្អមួយផ្នែកដែលជាអ្នកបង្កើត Joker។ ដោយការសម្ដែងដ៏ល្អឥតខ្ចោះរបស់លោក Heath Ledger មួយនេះ បានធ្វើអោយតារាសម្ដែងជាច្រើនមិនហ៊ានទទួលយកការសម្ដែងនូវតួអង្គ Joker បន្ទាប់ពីលោកអស់រយៈពេលជាច្រើនឆ្នាំ។

នៅទីបំផុតគេបានរកឃើញនូវតារាសម្ដែងដ៏សាកសមសម្រាប់តួអង្គ Joker ក្នុងខ្សែភាពយន្ត “Joker” 2019 គឺលោក Joaquin Phoenix។ ដោយខ្សែភាពយន្ត “Joker” នេះនឹងបង្ហាញអោយទស្សនិកជនឃើញនូវដើមកំណើតពិតនៃតួអង្គចិត្តអាក្រក់ដ៏ល្បីល្បាញនេះ ជាមួយនឹងការបញ្ចេញសមត្ថិភាពនៃការសម្ដែងដ៏អស្ចារ្យពីលោក Joaquin Phoenix។

ជាមួយនឹងតួអង្គ ​Joker នៃខ្សែភាពយន្ត “Joker” នេះប្រិយមិត្តនឹងទទួលនូវអារម្មណ៍អស្ចារ្យដូចគ្នាពីការសម្ដែងរបស់តួអង្គពីលោក Heath Ledger និង Joaquin Phoenix តែជាមួយនឹងសាច់រឿងគឺមានភាពខុសគ្នាដាច់រវាង “Joker” និង “The Dark Knight”។ បើអ្នកទាំងអស់គ្នារំពឹងទុកនូវការប្រយុទ្ធ និងបាញ់ប្រហាររវាង Joker និងតួអង្គស៊ុបព័រហេរ៉ូដទៃ នោះគឺមិនត្រូវទេ ព្រោះនេះគឺជាខ្សែភាពយន្តមួយដែលនិយាយពីដើមកំណើតរបស់តួអង្គ​ Joker ដែលមានមនុស្សជាច្រើនបានយកគំរូតាម ក៏ដូចជាស្អប់ ដែលជាអ្វីដែលអេតមីនពេញចិត្តជាខ្លាំងបន្ទាប់ពីទស្សនារួច។

សូមបើកចិត្តឲ្យទូលាយទទួលយកតួអង្គ Joker ថ្មីមួយនេះដែលអ្នកដឹកនាំ និងអ្នកផលិតរឿងមួយនេះចង់បង្ហាញឲ្យពួកយើងឃើញ​។ Joker ដែលនឹងបង្ហាញឲ្យឃើញពីសង្គមពិតបច្ចុប្បន្ន Joker ដែលមិនមានពាក់ព័ន្ធជាមួយស៊ុបព័រហេរ៉ូដទៃ Joker ដែលអ្នកទាំងអស់គ្នានឹកស្មានមិនដល់ !

គួរបញ្ចាក់ផងដែរថា អ្វីដែលធ្វើអោយខ្សែភាពយន្ត “Joker” មួយនេះជាខ្សែភាពយន្តដែលទស្សនិកជនគ្រប់មជ្ឈដ្ឋានមិនគួររំលងនោះ ទីមួយគឺសាច់រឿងនៃដើមកំណើតរបស់តួអង្គដ៏អស្ចារ្យមួយនេះ ទីពីរគឺការដាក់ចិត្តដាក់កាយក្នុងការសម្ដែងជាតួអង្គ Author (Joker) ដ៏ល្អឥតខ្ចោះដែលគាត់បាននាំយកនូវការសម្ដែងមួយដ៏ស័ក្តិសមសម្រាប់តួអង្គ Author និង Joker​ និងចុងក្រោយសាច់រឿងដែលអស្ចារ្យមួយនេះ។

 


ទាំងនេះជាអ្វីដែលហ្វេនទាំងអស់គ្នាគួរយល់មុនពេលទៅទស្សនារឿង “Joker”  ដូចនេះសង្ឃឹមថាអ្នកទាំងអស់គ្នានឹងមិនរំពឹងថាជាខ្សែភាពយន្តដែលនៅក្នុងពិភពតែមួយជាមួយនឹងស៊ុបព័រហេរ៉ូដទៃទៀតរបស់ DC នោះទេ។ទស្សនាខ្សែភាពយន្ត “Joker” ដើម្បីទទួលយកនូវបទពិសោធន៍ថ្មី​មួយ និងស្វែងយល់ជ្រុងមួយថ្មីពីតួអង្គ​ Joker ដ៏ល្បីល្បាញនេះអោយកាន់តែច្បាស់។

ទស្សនា Trailer នៅទីនេះ

 

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។