CamNews

ព័ត៌មានជាតិ 

សម្ដេច​តេជោ ហ៊ុន សែន សម្រេច​ឲ្យ​សាលា​រាជធានី​ភ្នំពេញ លុប​កិច្ចសន្យា​ផ្លូវ​សឡា (២០០៤) និងផ្លូវ​៣៧១

ភ្នំពេញ៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានឲ្យមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ដឹងនៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៥នេះថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចនៅថ្ងៃអាទិត្យនេះ ឲ្យសាលារាជធានីភ្នំពេញ បញ្ចប់កិច្ចសន្យាជាមួយក្រុមហ៊ុនឯកជន ដែលវិនិយោគលើផ្លូវសឡា (២០០៤) និងផ្លូវ៣៧១ ខណ្ឌសែនសុខ ដោយឲ្យក្រុមហ៊ុនដែលវិនិយោគលើផ្លូវទាំងពីរនេះ បញ្ឈប់ការយកលុយពីរថយន្ដដែលធ្វើដំណើរឆ្លងកាត់ ចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៥តទៅ។

លោក ប៉ា សុជាតិវង្ស បានបន្តទៀតថា នៅថ្ងៃទី០១ ខែមិថុនាស្អែកនេះ លោកនឹងអញ្ជើញម្ចាស់ក្រុមហ៊ុនទាំងពីរ មកពិភាក្សាដើម្បីបញ្ចប់កិច្ចសន្យាទៅតាមនីតិវិធី៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Socail News Cambodia PP