CamNews

ព័ត៌មានជាតិ 

ទៅដណ្ដើមកូន ពីប្រពន្ធ ពេលធ្វើខួប កំណើត ត្រូវសាច់ញាតិ ប្រពន្ធវាយស្លាប់

-ជនសង្ស័យ៣នាក់ ត្រូវបានកម្លាំងនគរបាល ចាប់ខ្លួន រីឯម្នាក់ទៀត កំពុងរត់គេច

ព្រះសីហនុ ៖ បុរសម្នាក់ ត្រូវបានសាច់ ញាតិប្រពន្ធរបស់ខ្លួន ព្រួតវាយ រហូតបាត់បង់ ជីវិតពេល បញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែក ខេត្ដព្រះសីហនុ ខណៈដែលបុរសរូបនេះមាន អាការៈស្រវឹង ផងនោះ បានទៅដណ្ដើមកូន ពីប្រពន្ធ និងធ្វើការអុកឡុក នៅក្នុងពិធីបង្កក់ កូន កាលពីវេលាម៉ោង​៨និង៣០នាទី យប់ថ្ងៃ ទី២១ ខែឧសភា ឆ្នាំ២០១៥ ។

ប៉ុន្ដែជនបង្ក ចំនួន៣នាក់ ត្រូវបានកម្លាំង នគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាន នគរបាល ខេត្ដព្រះសីហនុ ធ្វើការស្រាវជ្រាវ ភ្លាមៗ រហូតចាប់ខ្លួនបាន ខណៈដែលជនបង្ក ម្នាក់ទៀត កំពុងរត់គេចខ្លួន ។

ស្នងការរង និងជាប្រធានការិយាល័យ កណ្ដាល យុត្ដិធម៌នៃ ស្នងការដ្ឋាននគរបាល ខេត្ដព្រះសីហនុ លោក កុល ផល្លី បានបញ្ជាក់ថា នៅយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥ នោះ ការិយាល័យ ព្រហ្មទណ្ឌ កម្រិតធ្ងន់បាន ទទួលទូរស័ព្ទ ស្ដីពីការប្រើ អំពើហិង្សាបណ្ដាល ឱ្យបុរសម្នាក់ស្លាប់ នៅក្នុងមន្ទីរពេទ្យ ខេត្ដព្រះសីហនុ ។

លោក កុល ផល្លី បានបញ្ជាក់ទៀតថា ក្រោយពីទទួលបាន ព័ត៌មាននេះភ្លាម ការិយា ល័យជំនាញ បានសុំគោលការណ៍ និងបញ្ជាពី សំណាក់ស្នងការ នគរបាលខេត្ដ ចុះទៅធ្វើការ ស្រាវជ្រាវ ហើយឈានទៅដល់ ការចាប់ខ្លួន បានជនសង្ស័យទាំង៣នាក់តែម្ដង ។

ស្នងការរង នគរបាលរូបនេះ បានបន្ដទៀត ថា ជនសង្ស័យទាំង៣នាក់ ទី១ ឈ្មោះ ស៊ឹម សុជា ភេទប្រុស ទី២ ឈ្មោះប៉េង លី ភេទ ប្រុស និងទី៣ ឈ្មោះ ប៊ិន សុខន ភេទប្រុស ដែលជាសាច់ញាតិ របស់ស្ដ្រីជា ភរិយាជនរង គ្រោះ ។ ដោយឡែកជនរងគ្រោះវិញឈ្មោះ សួន ទិត្យធិការ អាយុ២២ឆ្នាំ ។

នៅចំពោះមុខនគរបាល ជនសង្ស័យទាំង ៣នាក់ បានសារភាពថា ពួកគេដែលមានគ្នា ចំនួន៤នាក់ ពិតជាបានព្រួតវាយ ទៅលើជន រងគ្រោះ បណ្ដាលឱ្យ រងរបួសធ្ងន់ រហូតដល់ស្លាប់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែក ខេត្ដព្រះសីហនុ ដោយសារតែខឹង និងជនរងគ្រោះ មកដណ្ដើមកូនពីប្រពន្ធ ហើយអុក ឡុកក្នុងពិធីបង្កក់កូន ។

ជុំវិញការប្រើអំពើ ហិង្សាបណ្ដាលឱ្យជន រងគ្រោះបាត់បង់ជីវិតខាងលើនេះ ស្នងការ នគរបាល ខេត្ដព្រះសីហនុ លោកឧត្ដមសេនីយ៍ ជួន ណារិន្ទ បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៥នេះ ថា ជនរងគ្រោះ និងប្រពន្ធរបស់ខ្លួន ដែលរៀបការស្របច្បាប់ ហើយប្រសូតបានកូនតូចម្នាក់ ស្រាប់តែរយៈ ពេលប៉ុន្មានថ្ងៃនេះ មានបញ្ហាជាមួយគ្នាទើប បង្ខំឱ្យបុរសជាប្ដីចេញពីផ្ទះ និងផឹកស្រាស្រ វឹងទៀតផង ។

លោកឧត្ដមសេនីយ៍ស្នងការបានបញ្ជាក់ ទៀតថា នៅយប់កើតហេតុនោះ ជនរងគ្រោះ បានមកផ្ទះនិង ចង់ដណ្ដើមកូនពីប្រពន្ធព្រម ទាំងអុកឡុករំខានពិធីបង្កក់កូន ធ្វើឱ្យសាច់ ញាតិខាងប្រពន្ធចំនួន ៤នាក់ព្រួតវាយ រហូត បាត់បង់ជីវិតយ៉ាងដូច្នេះ ។

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ ត្រូវបាន យកទៅឃុំខ្លួននៅស្នងការដ្ឋាននគរបាលខេត្ដ ព្រះសីហនុ ដើម្បីកសាង សំណុំរឿងបញ្ជូន ទៅកាន់តុលាការចាត់ការបន្ដតាមផ្លូវច្បាប់ ខណៈដែលជន សង្ស័យម្នាក់ បាននឹងកំពុងតាមប្រមាញ់ចាប់ខ្លួន ហើយសពជនរងគ្រោះ ក្រោយពីធ្វើ កោសល្យវិច័យ ទើបប្រគល់ទៅ ឱ្យសាច់ញាតិយកទៅធ្វើតាមប្រពៃណី៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia Sihaknu Vile