CamNews

តារា 

បែកធ្លាយ!! បវកញ្ញាវ័យ១៨ឆ្នាំ ធ្លាប់ជាក្មេងស្រីធាត់ខ្លាំងរហូតដល់ទៅ ៦៨ គីឡូឯណោះ តែពេលនេះស្អាតអស់ទាស់

ព័ត៌មានកំសាន្ត ៖ បវកញ្ញា Sandy Nat Lily Art Suwan ដែលជាបវកញ្ញាដែលទទួលបានចំណាត់ថ្នាក់លេខ ២ នៅក្នុងការប្រកួត Miss Thailand World.2016 ​នាងមានអាយុ ១៨ឆ្នាំ ដែលទើបតែបញ្ចប់ការសិក្សាពីថ្នាក់វិទ្យាល័យនៅសាលា Nawaminthrachinuthit Rachinuthit.Triamudomsuksanomklao ។ Sandy ធ្លាប់ជាក្មេងស្រីមួយរូបដែលមានរូបធាត់ខ្លាំងដែលមានទម្ងន់ដល់ទៅ ៦៨ គីឡូ ប៉ុន្តែនាងបានសម្រក់ទំម្ងន់របស់នាងឲ្យនៅសល់ត្រឹមតែ ៥២ គីឡូក្នុងរយៈពេលត្រឹមតែ ៧ ខែតែប៉ុណ្ណោះ ។ 

តារាស្រី Sandy នឹងប្រាប់អ្នកថា តើអ្វីទៅជារូបមន្តដែលអាចធ្វើឲ្យនាងស្រកទម្ងន់ ហើយមានរូបរាងស្រស់ស្អាតបែបនេះ ។ 



នាងបាននិយាយថា វាគឺជាផ្លូវតែម៉្យាងគត់ដែលខ្ញុំគួរតែធ្វើ នោះគឺជាតមដូចជា បង្អែម អាហារចៀនឆ្អិន ឬ អាហារស្រស់ នឹងបរិភោគតែអាហារដែលមានជាតិប្រូតេអ៊ីន ក្នុងមួយថ្ងៃតែម្តង តែត្រូវបរិភោគជារៀងរាល់ថ្ងៃ ដើម្បីឲ្យមានសារធាតុចិញ្ចឹម ដែលមានប្រយោជន៍សម្រាប់រាងកាយ ។ 

ធ្វើលំហាត់ប្រាណ ប៉ុន្តែមិនត្រូវបរិភោគអាហារច្រើនក្រោយពីហាត់ប្រាណនោះទេ ធ្វើឲ្យការហាត់ប្រាណរបស់យើងវាគ្មានប្រយោជន៍ ៕





ប្រែសម្រួល​ ៖ គន្ធា


ប្រភព ៖ sanook