ព័ត៌មានកំសាន្ត ៖ បន្ទាប់ពីមិត្តភាពរវាងពេល ១០ ឆ្នាំត្រូវបានកន្លងផុតទៅ គូស្នេហ៍មួយគូនេះបានចាប់ផ្តើមទាក់ទងគ្នារហូតដល់ឈានដល់ការរៀបការជាផ្លូវការថែមទៀតផង ។
គួរបញ្ជាក់ឲ្យដឹងថា គូស្នេហ៍មួយគូនេះបានទាក់ទងគ្នាអស់រយៈពេល ១០ ឆ្នាំទៅហើយប៉ុន្តែក្នុងនាមជាមិត្តភក្កិទេ ។ ប៉ុន្តែប្រហែលជាមិនយូរប៉ុន្មានខែនេះ លោក Wallace Huo និងតារាស្រី Ruby Lin បានចេញមុខប្រកាសជាសាធារណៈ កាលពីថ្ងៃទី ២០ ឧសភា នៅក្នុងឆ្នាំនេះក្រោយ ចេញលេចលឺពាក្យចចាមអារាមច្រើនពេក ស្របពេលដែលទំនាក់ទំនងស្នេហារបស់អ្នកទាំង ២ កំពុងតែមានភាបពរឹងមាំដូចគ្នាផងដែរនោះ ។
ហើយកាលពីពេលថ្មីៗនេះ Ruby ត្រូវបានទទួលរងនូវពាក្យចចាមអារាមថា ខ្លួនកំពុងតែមានផ្ទៃពោះ បានធ្វើនាងមានទទួលរងនូវក្តីអាម៉ាស់យ៉ាងខ្លាំង ក្រោយបានលេចចេញដំណឹងដូចនេះ ។
ដោយយោងតាមរបាយការណ៍ពីគេហទំព័រ Jayne Stars បានឲ្យដឹងថា Ruby និងអនាគតស្វាមីរបស់នាង គឺលោក Wallace បានអញ្ជើញភ្ញៀវកត្តិយសទាំងអស់តាមអនឡាញ ដើម្បីចូលរួមពិធីមង្គលការរបស់ពួកគេ នៅក្នុងថ្ងៃទី ៣១ ខែកក្កដា នាពេលខាងមុខនេះ ។
ហើយនៅក្នុងសំបុត្រអញ្ជើញនោះបានសរសេរថា "មិត្តភាពរយៈពេល ១០ ឆ្នាំបានក្លាយទៅជាស្នេហា ហើយក៍សូមឆ្លៀតឱកាសនេះអញ្ជើញភ្ញៀវកត្តិយសទាំងអស់ មកចូលរួមនៅក្នុងមង្គលរបស់ពួកខ្ញុំទាំង ២ នាក់ផងដែរ ។ ហើយមង្គលការនេះនឹងត្រូវបានប្រារព្ធធ្វើនៅថ្ងៃទី ១៣ ខែកក្កដានេះ នៅសណ្ឋាគារ Bulgari និងឧទ្យានកោះបាលី (Bulgari Hotel & Resort Bali) សូមអញ្ជើញចូលរួមកុំបីខានឡើយ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ lollipop