CamNews

តារា 

ម៉េង កែវ​ពេជ្ជតា អស់​ជំ​នឿ លើ​​​​ក្រ​សួង​វប្បធម៌ និង​វិចិត្រ​សិ​ល្បៈ ​​ចំពោះចំ​ណាត់​​លើ​តារាសិចស៊ី

(ភ្នំពេញ)៖ តារាចម្រៀង​សម្លេង រៃកណ្តឹងស្តាប់មិនចេញជិន​ណាយ អ្នកនាង ម៉េង កែវពេជ្ជតា ដែ​ល​កន្លងមក ត្រូវបានមហាជនដឹងគ្រប់គ្នាថា ធ្លាប់ផ្ទុះ​រឿងចម្រូងចម្រាស់ ជាមួយតារាសម្តែងចំណូលថ្មី នាង ដេននី ខ្វាន់ ជុំវិញរឿងស្លៀកពាក់សិចស៊ី រហូតក្រួសួងវប្បធម៌​ និងវិចិត្រសិ​ល្បៈ បា​នចេញលិខិតកោះហៅ តារាវ័យក្មេង ដេននី ទៅណែនាំ ព្រមទាំងឲ្យ​ចេញមុខសុំទោសម​ហាជ​ន ជាសាធារណៈនោះ ថ្មីៗនេះ បានបង្ហាញពីអារម្មណ៍ បាក់ទឹកចិត្តលើចំណាត់ការ ក្រ​សួង​ដែល​គ្មានចំណាត់ការណា ក្តៅចំពោះតារាវ័យក្មេងរូបនេះ។

អ្នកនាង ម៉េង កែវជ្ជតា បានសរសេរលើកឡើង ជាសាធារណៈ នៅលើបណ្តាញសង្គមហ្វេស​ប៊ុ​ក​ ដោយសំដៅលើតារាសិចស៊ី នាង ដេននី ខ្វាន់ និងក្រសួងថា​ «មុនហ្នឹងប្រកាសដាច់ខាត មិនសូមទោសខ្ញុំទេ។ ហ៊ឺខ្ញុំហាក់អន់ចិត្ត និងក្រសួងយើងណាស់ ស្លៀកពាក់បែបហ្នឹង ក៏អាចទទួលជួបបានដែរ វាខុសពីពួកខ្ញុំ បើហ៊ានតែខុសបន្តិច ម៉ែអឺយអត់មើលមុខអាឡូវ ហេ ហេ…!»។

មិនត្រឹមតែប៉ុណ្ណោះ នាពេលកន្លងមក តារាចម្រៀង អ្នកនាង ម៉េង កែវពេជ្ជតា ក៏ធ្លាប់បាននិយា​យសង្កត់ធ្ងន់ថា ​ការចេញមុខសុំទោស ពីសំណាក់តារាស្រីនាង ដេននី ខ្វាន់ នេះ ព្រោះតែខ្លាចសន្និសីទកាសែតប៉ុណ្ណោះ ។ ម្យ៉ាងទៀត អ្នកនាងនិយាយ​ណែនាំ ក្នុងន័យមួយ ដើម្បីស្ថាបនាក្នុងនា​ម អ្នកនាងជាអ្នកសិល្ប:រៀមច្បងម្នាក់ ដែលមានអាយុច្រើនជាង ប្រៀបបាន​នឹង​បង ប្រដៅប្អូនស្រី​។ ប៉ុន្តែផ្ទុយមកវិញបែរជា កញ្ញា ដេននី ខ្វាន់ ខឹងច្រឡោត លើកយករឿងផ្ទាល់ខ្លួនរបស់អ្នកនាង តាំងពីអតីតកាល មកផ្ចាញ់ផ្ចាលទៅវិញ។ មិនតែប៉ុណ្ណោះ ថែមទាំងប្រើភាសារពេបជ្រាយ និងចំអកឡកឡឺយ ជី​វិតបែកបាក់គ្រួសារ របស់អ្នកនាង ម៉េង កែវពេជ្ជតា ទៀតផង ។

សូមបញ្ជាក់ថា ការលើកឡើង បង្ហាញពីការអស់ជំនឿ លើចំណាត់ការរបស់ក្រសួង វប្បធម៌​ និង​វិ​ចិ​ត្រសិល្បៈ ពីសំណាក់តារាចម្រៀង សំឡេងស្រទន់ពីរោះដូចសារិកា អ្នកនាង ម៉េង កែវពេជ្ជតា ខាងលើនេះ ធ្វើឡើងបន្ទាប់​ពីលទ្ធផល​ នៃចំណាត់ការ កោះហៅរបស់​ក្រសួង លើនាង ដេននី ខ្វា​ន់ ឲ្យខ្លួនហាក់ដូច​គ្មានផ្លែផ្កាអ្វី ក្រៅតែពីការណែនាំបន្តិចបន្តូច ដោយពុំមានការ​ដាក់លក្ខខណ្ឌ ឬ​ធ្វើកិច្ចសន្យាព្រ​មា​នខ្លាំងៗ ចំពោះទង្វើគឃ្លើន របស់តារាស្រីសិចស៊ី ដេននី ខ្វាន់ កាលពីថ្មីៗនោះ​ឡើយ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង