CamNews

ព័ត៌មានជាតិ 

ម្ចាស់បណ្តើរម៉ូតូ បែកកង់ ចោរវាយ ប្លន់យកហើយ ដឹករត់អត់រួច

ភ្នំពេញ ៖ នគរបាល ព្រហ្មទណ្ឌខណ្ឌដង្កោ សហការជាមួយ និងនគរបាលប៉ុស្តិ៍ ដង្កោបាន
ឡោមព័ទ្ធ ចាប់ចោរប្លន់ ម៉ូតូបានម្នាក់និង ម្នាក់ទៀតរត់ គេចខ្លួនបាត់ ខណៈដែលក្រុមចោរ
ទាំងពីរនាក់នេះបាន ដើរមកធ្វើសកម្មភាព វាយយុវជនពីរនាក់ យកម៉ូតូស្មាសវី មិនបាន
សម្រេច កាលពីវេលាម៉ោង ២៣ និង ១០ នាទី ថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០១៣  នៅចំណុច
ផ្លូវបេតុងក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ។

ក្រុមចោរប្លន់ម្នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបានខាងលើនេះមានឈ្មោះ ហ៊ីម វិបុល ភេទប្រុស
អាយុ ២៨ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ មានស្រុកកំណើតនៅ
ខេត្តកំពង់ចាម ។ តាម ចម្លើយ សារភាពរបស់ឈ្មោះ ហ៊ីម វិបុលខាងលើនេះបានឲ្យដឹងថា មុន
ពេលកើតហេតុរូបខ្លួននឹងបក្ខពួកម្នាក់ ទៀត បានដើរតាមផ្លូវបេតុងមួយខ្សែជិតកន្លែងកើតហេតុ ខណៈនោះស្រាប់តែឃើញយុវជនពីរនាក់ និងនារីម្នាក់ បានបណ្តើរម៉ូតូមួយគ្រឿងម៉ាកស្មាសវី
ពណ៌ខ្មៅ ស៊េរី ២០១៣ ភ្នំពេញ 1BR-3092 កាត់មុខរបស់ខ្លួន។ ពេល ឃើញឱកាសល្អឈ្មោះ
ហ៊ីម វិបុល និងបក្ខពួកម្នាក់ទៀតបែកគំនិតធ្វើសកម្មភាពវាយទៅលើយុវជនពីរ ជាម្ចាស់ម៉ូតូស្មាស
វី ហើយប្លន់យកម៉ូតូបណ្តើររត់។ប៉ុន្តែអកុសលភ្លាមនោះក្រុមជនរងគ្រោះបានស្រែកឆោឡោ បង្ក
ឲ្យមានការភ្ញាក់ផ្អើលដល់នគរបាលមូលដ្ឋានដែលកំពុងដើរល្បាត ឃើញក៏ដេញចាប់បានឈ្មោះ
ហ៊ីម វិបុល ភ្លាមៗតែម្តង ចំណែកបក្ខពួកផ្សេងទៀតបានរត់គេចខ្លួនបាត់ស្រមោលអស់ ។

បន្ទាប់ពី សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាន ក៏នាំខ្លួនឈ្មោះ ហ៊ីម វិបុល យកមកកាន់អធិការដ្ឋាន
នគរបាល ខណ្ឌ ដង្កោដើម្បីធ្វើការសាកសួរតាមចាប់បក្ខពួកម្នាក់ទៀតយកមកផ្តន្ទាទោសតាមផ្លូវ
ច្បាប់ ។ ចំណែកម៉ូតូដែលក្រុមចោរប្លន់ត្រូវសមត្ថកិច្ចធ្វើលិខិតប្រគល់ជូនម្ចាស់វិញហើយ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ