CamNews

ព័ត៌មានជាតិ 

ចាប់ខ្លួនស្ដ្រីរក ស៊ីផ្លូវភេទ ក្រោយឆក់ យកលុយ​ និងខ្សែក ពីភ្ញៀវ ដែលចង់មករួមភេទ

ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្ដិ៍ស្រះចក ខណ្ឌដូនពេញ បានចុះទៅឃាត់ខ្លួនស្ដ្រីរកស៊ី ផ្លូវភេទ
ចំនួន២នាក់ ក្រោយពីទទួលព័ត៌មាន ថា ជនសង្ស័យទាំងពីរនាក់នេះ ជាប់ពាក់ព័ន្ធ និងសកម្ម-
ភាពឆក់យកលុយ ទូរស័ព្ទនិងខ្សែ ពីបុរស៣នាក់ ដែលនាំគ្នាជិះម៉ូតូទៅរកស្ដ្រី រកស៊ីផ្លូវភេទ
ទាំងនេះ ដើម្បីចង់រួមរក្ស។

នាយនគរបាលប៉ុស្ដិ៍ស្រះចក លោកកាន់ វណ្ណៈ បានឱ្យដឹងថា ជនសង្ស័យទាំងពីរនាក់ ត្រូវបាន
កម្លាំងសមត្ថកិច្ចរបស់លោកឃាត់ ខ្លួន កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃ ទី១២ ខែមីនា
ឆ្នាំ២០១៣ ស្ថិតនៅលើកំណាត់ ផ្លូវរថភ្លើង ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ ដែលការឃាត់
ខ្លួននេះបានធ្វើឡើង បន្ទាប់ពីមានពាក្យបណ្ដឹងរបស់បុរស៣នាក់ ថា ពួកគេត្រូវបានស្ដ្រីរកស៊ីផ្លូវ
ភេទទាំងនេះ ធ្វើសកម្មភាពឆក់យកលុយ ទូរស័ព្ទដៃនិង ខ្សែក កាលពីវេលាម៉ោង១២និង៣០នាទី
យប់ រំលងអាធ្រាត្រឈានចូលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៣ នៅពេលពួកគេទាំងបីនាក់ បាន នាំ
គ្នាជិះម៉ូតូ ក្នុងគោលបំណងយកស្រីទៅដេក ។

លោកកាន់ វណ្ណៈ បានឱ្យដឹងថា ជន សង្ស័យទាំងពីរនាក់ ដែលត្រូវកម្លាំងសមត្ថ កិច្ចឃាត់ខ្លួន
ខាងលើនេះ រួមមានទី១ឈ្មោះ រុន ស្រីមុំ ហៅខួច អាយុ២៣ឆ្នាំ មុខរបរស្ដ្រី រកស៊ីផ្លូវភេទ ស្នាក់
នៅផ្ទះជួល ផ្លូវលេខ៧០ ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ និងទី២ ឈ្មោះម៉ៅ ស្រីពៅ អាយុ
១៩ឆ្នាំ មុខរបរស្រី រកស៊ីផ្លូវភេទ ស្នាក់នៅផ្ទះជួល ផ្លូវលេខ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

លោកកាន់ វណ្ណៈ បានឱ្យដឹងថា កាលពី វេលាម៉ោង១២និង៣០នាទីយប់រំលងអាធ្រាត្រ ឈាន
ចូលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៣ ជន រងគ្រោះឈ្មោះអៀ វុត្ថា អាយុ២៣ឆ្នាំ មុខ របរជាសិស្ស
សាលា ស្នាក់នៅភូមិកោះធំ ឃុំ ព្រៃស្រឡិច ស្រុកពារាំង ខេត្ដព្រៃវែង រួមជាមួយមិត្ដភក្ដិពីរនាក់
ផ្សេងទៀត បានធ្វើ ដំណើរតាមម៉ូតូមួយគ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១០ ពាក់ស្លាក
លេខភ្នំពេញ ១Y-៧៥០០ ក្នុងគោលបំណងទៅរកស្ដ្រី រកស៊ីផ្លូវភេទ នៅតាមផ្លូវលេខ៧០ ។
នៅពេលជនរងគ្រោះទាំងបីនាក់ ជិះម៉ូតូលុះដល់ ចំណុចកើតហេតុ ក៏ឃើញស្ដ្រីរកស៊ីផ្លូវភេទ
៣-៤នាក់ កំពុងឈររកម៉ូយ ពេលនោះជនរងគ្រោះក៏ឈប់ម៉ូតូ ក្នុងគោលបំណងសួរនាំ តម្លៃ
ដើម្បីយកទៅរួមភេទ ។ ប៉ុន្ដែពេល ដែលជនរងគ្រោះ កំពុងតថ្លៃតម្លៃនៃការរួម ភេទនោះ
ស្រាប់តែជនសង្ស័យ បានធ្វើសកម្ម ភាពឆក់យកលុយ ទូរស័ព្ទនិងលុយកាក់មួយ ចំនួនបាន
សម្រេច ហើយរត់គេចខ្លួនបាត់អស់ទៅ ។ ក្រោយកើតហេតុ ជនរងគ្រោះទាំង បីនាក់ បាន
ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរ បាលស្រះចក ដើម្បីធ្វើការស្រាវជ្រាវ តាមស្វែងរកជន
ល្មើស ។

លោកកាន់ វណ្ណៈ បានបន្ដទៀតថា ក្រោយ ពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះ រួចមក
រូបលោកបានដឹកនាំកម្លាំងសមត្ថកិច្ច ចុះទៅធ្វើការស្រាវជ្រាវ ហើយក៏ឈានទៅ ដល់ការឃាត់
ខ្លួនជនសង្ស័យទាំងពីរនាក់នេះ តែម្ដងទៅ ។

ក្រោយការឃាត់ខ្លួន សមត្ថកិច្ចបានដក ហូតទូរស័ព្ទដៃមួយគ្រឿង ប៉ុន្ដែសម្ភារៈនិង ទ្រព្យសម្បត្ដិ
ដែលត្រូវបាត់បង់ រួមមានលុយ ដុល្លារ ចំនួន១០០ដុល្លារនិងលុយខ្មែរ ៣ម៉ឺន រៀល ព្រមទាំងខ្សែ
ក កាឡៃមួយខ្សែនោះ សមត្ថកិច្ចរកមិនឃើញឡើយ។

បច្ចុប្បន្នជនសង្ស័យខាងលើនេះ ត្រូវបាន យកទៅឃុំខ្លួនជាបណ្ដោះអាសន្ន នៅអធិការ ដ្ឋាននគរ
បាលខណ្ឌដូនពេញ ដើម្បីកសាង សំណុំរឿង បញ្ជូនទៅកាន់តុលាការ ។

គួរបញ្ជាក់ថា នៅតាមបណ្ដោយផ្លូវលេខ ៧០ ក្នុងភូមិសាស្ដ្រសង្កាត់ស្រះចក និងក្នុង ទឹកដីខណ្ឌ
ទួលគោក ខណ្ឌឫស្សីកែវ សកម្ម ភាពស្ដ្រីរកស៊ីផ្លូវភេទ ឈរបក់ដៃហៅម៉ូយ បាននឹងកំពុងកើត
មានឡើងជារៀងរាល់ថ្ងៃ ជាពិសេសនៅពេលយប់ ដែលបង្កឱ្យខូច សណ្ដាប់ធ្នាប់សង្គម និងភាព
រញ៉េរញ៉ៃយ៉ាង ខ្លាំង ។ ដូច្នេះគេសង្ឃឹមថា អាជ្ញាធររាជធានី ភ្នំពេញ និងសមត្ថកិច្ចពាក់ព័ន្ធទាំង
អស់នឹង មានវិធានការចំពោះករណីនេះ ៕

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ