CamNews

ព័ត៌មានជាតិ 

ក្មេងស្រីទំនើង​ មួយក្រុម បើករថយន្ដ លឿនដូចហោះ បុកម៉ូតូ នគរបាល ប៉ើង៥-៦ ម៉ែត្រ (មានវីដេអូ)

-ឪពុករបស់ក្មេងទំនើង បានទៅដល់កន្លែងកើតហេតុ ហើយរកវាយមន្រ្តីនគរបាល ចរាចរទៀត

ភ្នំពេញ ៖ ក្មេងស្រីទំនើង ស្លៀកពាក់ជា សិស្សសាលាមួយក្រុម ទំនងអាងឪពុកម្ដាយ របស់ខ្លួន មាន
បុណ្យស័ក្ដិធំ បានបើករថយន្ដ លឿនដូចហោះ រួចហើយទៅបុកមន្ដ្រីនគរ បាលម្នាក់ ពេលកំពុងជិះ
ម៉ូតូតែម្នាក់ឯង បណ្ដាលឱ្យខ្ទាត៥-៦ម៉ែត្រ រងរបួសធ្ងន់ ប៉ុន្ដែក្រុមក្មេងទំនើងទាំងនេះ បានស្រែកឡាំ
ប៉ាឡូឡា ដោយរារាំងមិនឱ្យសមត្ថកិច្ចចរាចរ និងសមត្ថកិច្ចមូលដ្ឋាន ដែលចុះទៅជួយអន្ដរាគមន៍នោះ
យករថយន្ដចេញពីកន្លែងកើតហេតុ  ដោយពួកគេអះអាងថា ចាំឪពុករបស់ខ្លួន មកដោះស្រាយ ។

ករណីក្រុមក្មេងស្រីស្ទាវ ៤-៥នាក់ បើក រថយន្ដលឿនដូចហោះ រួចទៅបុកមន្ដ្រីនគរ បាលបណ្ដាលឱ្យ
រងរបួសធ្ងន់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ៣រសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ
២០១៣ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៩៩ សង្កាត់ បឹងត្របែក ខណ្ឌចំការមន ។

សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុបានឱ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ គេបានឃើញ
រថយន្ដកាមរីឆ្លាមមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2G-8740 បើកនិងជិះដោយក្មេងស្រីមួយក្រុម
ស្លៀក ពាក់ជាសិស្សសាលាអាយុប្រហែល២០ឆ្នាំ តាមបណ្ដោយផ្លូវលេខ៤៦៦ ក្នុងទិសដៅពីលិចទៅ
កើត ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចផ្លូវលេខ៩៩ បានបុកមន្ដ្រី នគរបាលម្នាក់ កំពុងជិះម៉ូតូ
ពាក់ស្លាកលេខ ន.ប ៦៦៦៧ បណ្ដាលឱ្យមន្ដ្រីនគរបាលរូប នេះប៉ើង ៥-៦ម៉ែត្ររងរបួសធ្ងន់ ។

សេចក្ដីរាយការណ៍បានបន្ដថា ក្រោយពី មានករណីនេះកើតឡើង កម្លាំងសមត្ថកិច្ច ចរាចរ និងសមត្ថ
កិច្ចមូលដ្ឋាន បានចុះទៅ ជួយអន្ដរាគមន៍និងធ្វើការវាស់វែង ប៉ុន្ដែពេល សមត្ថកិច្ចទៅដល់ ក្មេងស្រីទំ
នើងទាំងនេះ បាននាំគ្នារារាំងនិងស្រែកឡូឡា មិនឱ្យសមត្ថកិច្ចយករថយន្ដ ចេញពីកន្លែង កើតហេតុ
ដោយសារនិយាយថា  ចាំឪពុក របស់គេមកដោះស្រាយ ។

ជាមួយគ្នានេះ ក្រុមក្មេងស្រីទំនើងជាសិស្សសាលាខាងលើ បានយកទូរស័ព្ទទំនើបរបស់ខ្លួន ដេញថត
សមត្ថកិច្ច និងអ្នកកាសែត ដែលចុះ យកព័ត៌មាននៅកន្លែងកើតហេតុនោះ ។

ហើយមួយសន្ទុះក្រោយមក មានក្រុមក្មេងស្ទាវប្រុស៣ទៅ៤នាក់ ដែលជាមិត្តភ័ក្រ បានមកកាន់តែ
កន្លែងកើតហេតុ ក្នុងគោលបំណងមួយជួយអន្តរាគមន៍ផងដែរ។

មជ្ឈដ្ឋានមួយចំនួនសង្ឃឹមថា ស្នងការ នគរបាលរាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ ផ្កាយ៣ ជួន
សុវណ្ណ នឹងបញ្ជាឱ្យចាត់ការរឿងនេះជាបន្ទាន់ ហើយស្ទូច យករថយន្ដរបស់ក្រុមក្មេងស្រី ទំនើងខាង
លើ រក្សាទុកជាបណ្ដោះអាសន្ន ដើម្បីដោះស្រាយបន្ដទៀត កុំឱ្យពួកគេមកធ្វើសកម្មភាពទំនើងបែប
នេះ ដោយអាងអំណាចនិងបុណ្យឪពុកម្ដាយរបស់ខ្លួន ។

សេចក្តីរាយការណ៍ បានបន្តថា មួយសន្ទុះក្រោយមក គេបានឃើញឪពុករបស់ក្រុមក្មេងស្ទាវ ទាំងនេះ
បានមកដល់ កន្លែងកើតហេតុ ហើយរករឿង និងចង់វាយមន្រ្តីនគរបាល ចរាចរទៀត ។

ពេលមកដល់កន្លែងកើតហេតុ ឪពុក របស់ក្មេងស្រីទំនើង ដែលស្លៀកពាក់ឈុត អង្គរក្ស អមដោយអ្នក
បើករថយន្ដម្នាក់និង អង្គរក្សម្នាក់ធ្វើដំណើរតាមរថយន្ដវីហ្គោ ពណ៌ស្ករ បានប្រើពាក្យសំដីហាក់បីដូចជា
មិនសាកសមជាអ្នកចេះដឹង ហើយបានប្រើ ពាក្យសំដី ដោយអួតអាងថា រូបគេនិងទិញ ម៉ូតូរបស់មន្ដ្រី
នគរបាល យកតែម្ដង ដើម្បី បញ្ចប់រឿង ។

ជាមួយគ្នានេះ បុរសជាឪពុកក្មេងស្រី ទំនើង ដែលគេមិនស្គាល់ឈ្មោះ និងមិនដឹង ថា បម្រើការងារនៅ
ក្រសួងស្ថាប័នណានោះ ចង់រករឿងនិងវាយមន្ដ្រីនគរបាលចរាចរណ៍ ទៀតផង ពេលកំពុងចុះមកជួយ
អន្ដរាគមន៍។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បាននាំ គ្នារិះគន់យ៉ាងចាស់ដៃ ចំពោះបុរសជាឪពុក ដែលកាន់ជើង
កូនស្រីខ្លាំងពេក ហើយមិន ដឹងខុសត្រូវបែរជាមកស្រែកឡូឡា និងចង់ វាយសមត្ថកិច្ចទៀត។

យ៉ាងណាក៏ដោយ បើទោះបីគ្មាននរណា ម្នាក់ស្គាល់អត្ដសញ្ញាណ បុរសជាឪពុកក្មេង ស្រីទំនើងទាំង
នេះ ប៉ុន្ដែគេបានឃើញស្លាក របស់ព្រឹទ្ធសភា នៅក្នុងរថយន្ដ ដូច្នេះគេ សង្ស័យថា បុរសរូបនេះ ធ្វើការ
ស្ថាប័ន ព្រឹទ្ធសភា។

ដោយសារតែមាន ស្ថានភាពបែបនេះ សមត្ថកិច្ច បានសម្រេចយករថយន្ត និងម៉ូតូទៅរក្សាទុក នៅ
អធិការនគរបាល ខណ្ឌចំការមន ដើម្បីរង់ចាំការ ដោះស្រាយបន្តទៀត៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

បុរសម្នាក់ពាក់ខោអាវខ្មៅ កំពុងនិយាយទូរស័ព្ទ ជាឪពុករបស់ក្មេងស្រីទំនើង

Photo by DAP-News

Photo by DAP-News

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ