CamNews

ព័ត៌មានជាតិ 

ស្នើចាត់វិធានការ បន្ទាន់ "ភ្ញៀវបរទេស ជាស្រ្តី ផឹកស្រា ស្រវឹងទាំងព្រលឹម ពេញបរិវេណ ប្រាសាទ អង្គរវត្ត"

ព័ត៌មានជាតិ ៖ ជាការពិត រមណីយដ្ឋានប្រវត្តិសាស្រ្ត ដ៏អស្ចារ្យ សំណង់ប្រាសាទអង្គរវត្ត គឺជាស្នាដៃ សិល្បៈពីបុព្វបុរសខ្មែរ ដែលមិនអាចកាត់ថ្លៃបាន ខណៈ សំណង់ប្រវត្តិសាស្រ្ត មួយនេះ ត្រូវបានចារ ចូលជាសម្បត្តិមនុស្សជាតិពិភពលោក ជាសម្បត្តិបេតិកភណ្ឌ ពិភពលោក ទទួលស្គាល់ជាផ្លូវការ ពី អង្គការ Unesco ។ ជាក់ស្តែង វត្តមានប្រាសាទបុរាណ  ដ៏អស្ចារ្យមួយនេះ នៅ ទឹកដី បុរីអង្គរ នៃខេត្ត សៀមរាប ត្រូវបានគេមើលឃើញថា ទាក់ទាញភ្ញៀវ ទេសចរជាតិ  និងអន្តរជាតិ មកទស្សនាកំសាន្ត ជាច្រើនលាននាក់ ក្នុងមួយឆ្នាំៗ តួយ៉ាង   សកម្មភាពចម្បង នៃការដើរកំសាន្ត នៅប្រាសាទ អង្គរវត្ត មានដូចជា ការមើលថ្ងៃរះ នៅប្រាសាទ អង្គរវត្ត    និង  ការមើលថ្ងៃលិច នៅប្រាសាទអង្គរវត្តជាដើម ខណៈសកម្មភាព ទាំង ២ នេះ គឺជាផ្ទាំងទស្សនីយភាពដ៏អស្ចារ្យមួយ មិនអាចបំភ្លេចបាន ។

ដោយឡែក រយៈពេលមួយម៉ោងមុននេះ​បន្តិច មានសេចក្តីរាយការណ៍ ពីលោក ហែម សោភ័ន្ត មគ្គុ ទ្ទេស ក៍ភាសាអង់គ្លេសប្រចាំតំបន់សៀមរាប អង្គរ បង្ហាញពី ការព្រួយបារម្ភ ផ្ទាល់ខ្លួន ទៅលើផលអ វិជ្ជមាន ពីស្រ្តីជាភ្ញៀវទេសចរ បរទេស​ម្នាក់   តាមរយៈ គណនី ហ្វេសប៊ុករបស់លោក មាន ឈ្មោះថា "មនុស្ស នឹង ធម្មជាតិ" អោយដឹងថា ៖  នៅព្រឹកព្រលឹមចាប់ពីម៉ោង៦ថ្ងៃទី០១|០៨|២០១៥ ខ្ញុំបាននាំ ភ្ញៀវមកមើលថ្ងៃរះនៅអង្គរវត្តហើយ ឃើញ ស្រ្តីបរទេសនេះផឹកស្រាបៀរអស់ច្រើនកំប៉ុង ហើយនាង បានទិញស្រារ៉េតឡាប៊ែលមួយដបថែមទៀតនៅក្នុងបរិវេណប្រាសាទនេះ។រហូតដល់ម៉ោង០៧១៥​នាទីហើយ នាងនៅតែផឹក។ នាងផឹកបណ្ដើរ ដើរបណ្ដើរនៅជុំវិញបរិវេណប្រាសាទនិង​ឈប់និយាយ​លេងជាមួយក្មេងៗបណ្ដើរ។ នាងបានបង្ហាញលុយកាក់ដល់អ្នកដែលនាងអង្គុយលេងជាមួយ។

អ្វីដែលខ្ញុំព្រួយបារម្ភចំពោះនាងគឺៈ
- ដេក ឬសន្លប់តាមផ្លូវ
- គ្រោះថ្នាក់ដោយយថាហេតុព្រោះតែដើរលោតហក់តាមកាំជណ្ដើរចោតៗរបស់ប្រាសាទ
- លទ្ធភាពនៃការបាត់បង់លុយកាក់
- ការលួងលោមពីជនល្មោភកាម ជាដើម។ ហែម សោភ័ន្ត ០៩៦ ៨២ ២២ ៨៨ ២


គួរបញ្ជាក់ថា ក្នុងរយៈពេលដ៏ខ្លី នៃការបង្ហោះឡើង កា  រព្រួយ  បារម្ភ ពីសំណាក់ មគ្គុទ្ទេសទេសចរ លោក ហែម សោភ័ន្ត លើកនេះ ប្រិយមិត្តបណ្តាញសង្គម   ក៏មានការព្រួយបារម្ភដូចគ្នា ខណៈប្រិយ មិត្តមួយចំនួន ស្តែងចេញនូវមតិខមមិន ចូរចាត់វិធានការជា បន្ទាន់ ។ ដូច្នេះ  ដើម្បីធានាអោយបាន នូវការការពារ ក៏ដូចជាឆ្លើយតប ទៅនឹង ការព្រួយបារម្ភ   ខាង លើ សូមអាជ្ញាធរពាក់ព័ន្ធ មេត្តាចាត់វិ ធានការជាបន្ទាន់ តាមដែលអាចធ្វើទៅបាន ។ គួរបញ្ជាក់ថា លោក ហែម សោភ័ន្ត មិនត្រឹមតែជាមគ្គុ ទ្ទេសក៍ភាសាអង់គ្លេសប្រចាំតំបន់សៀមរាបអង្គរ តែប៉ុណ្ណោះទេ តែលោកគឺជា អ្នកចងក្រង​ និង​​បោះ ពុម្ព​​​សៀវភៅ​មួយ​ក្បាល​ឈ្មោះថា "មគ្គុទ្ទេសក៍អាណាចក្រអង្គរភាគ១" ដូចគ្នាដែរ ៕


ដោយ ៖ កុសល

ប្រភព ៖ ហ្វេសប៊ុក


Tags: Angkor Wat Cambodia Google Map Google X Sergey Brin