CamNews

ព័ត៌មានជាតិ 

CATA ​ចុះ MoU ជាមួយ​ក្រុមហ៊ុន ឥណ្ឌា​ ដើម្បី​បង្កើន​លម្ហូរ​ទេសចរណ៍

សមាគម​ភ្នាក់ងារ​ទេសចរណ៍​កម្ពុជា (CATA) បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​ជាមួយ SRAM និង MRAM របស់​ឥណ្ឌា​ដើម្បី​បង្កើន​លំហូរ​ភ្ញៀវ​ទេសចរ​រវាង​ប្រទេស​ទាំង​ពីរ។អនុស្សរណៈ​នៃ​ការ​យោគយល់​នេះ​ត្រូវ​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ពុធ​ដោយ​លោក ឆាយ ស៊ីវលីន ប្រធាន​អង្គការ CATA និង​លោក Sailesh Lachu Hiranandani នាយក SRAM និង MRAM ។

SRAM & MRAM គ្រុប គឺជា​ក្រុមហ៊ុន​ដែល​មាន​សាខា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ អាហ្វ្រិកខាងត្បូង​ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី បារ៉ែន ហ្សកហ្ស៊ី និងបង់ក្លាដេស។ វា​​បាន​វិនិយោគ​លើ​វិស័យ​ជាច្រើន​ដូចជា​ពី​វិស័យ​កសិកម្ម​ដល់​វិស័យ​បញ្ញា​សិប្បនិម្មិត និង​ការ​គ្រប់គ្រង​រូបិយប័ណ្ណ​បរទេស។អ្នកស្រី Sivlin បាន​ប្រាប់​កាសែត​ខ្មែរថាមន៍​ថា​កិច្ច​ព្រមព្រៀង​នេះ​ផ្តោត​លើ​វិស័យ​ សាសនា និង​អាពាហ៍ពិពាហ៍​ទេសចរណ៍​ជាមួយ​នឹង​គោលដៅ​នៃ​ការ​ពង្រឹង​ទំនាក់​ទំនង​ទេសចរណ៍​រវាង​ប្រទេស​ទាំង​ពីរ។


យើង​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​នេះ​ដើម្បី​លើក​កំពស់​ទេសចរណ៍​កម្ពុជា និង​សមាជិក​របស់​យើង។ SRAM & MRAM គឺជា​ក្រុមហ៊ុន​ធំ​មួយ​ដែល​អាច​ជួយ​ផ្សព្វផ្សាយ​កម្ពុជា​នៅក្នុង​ទីផ្សារ​ឥណ្ឌា។

លោកស្រី​បាន​និយាយ​ថា SRAM & MRAM មាន​ការិយាល័យ​ចំនួន ២១ នៅ​ទូទាំង​ប្រទេស​ឥណ្ឌា និង​មាន​បទពិសោធន៍​ជាច្រើន​ក្នុង​ការ​រៀបចំ​ពិធី​សាសនា។

អ្នកស្រី Sivlin បាន​និយាយ​ថា​នៅ​មាន​កន្លែង​សម្រាប់​វិនិយោគ​ជាច្រើន​ព្រោះ​ចំនួន​ភ្ញៀវទេសចរ​ឥណ្ឌា​ដែល​នឹង​មក​ទស្សនា​នៅ​កម្ពុជា​ដែល​បច្ចុប្បន្ននេះ​នៅ​មាន​ចំនួន​តិច​តួច​នៅ​ឡើយ។

«​មិនមាន​ប្រជាជន​ឥណ្ឌា​ច្រើន​ទេ​ដែល​មក​ប្រទេស​កម្ពុជា​ពីព្រោះ​ប្រទេស​ទាំង​ពីរ​មិនមាន​ទំនាក់ទំនង​តាម​រយៈ​ផ្លូវ​អាកាស​ត្រង់​ឡើយ​ហើយ​ការ​ផ្តល់​ជូន​នូវ​ទំនិញ​បែប​ទេសចរណ៍​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឥណ្ឌា​នៅ​មាន​កំណត់»។

លោកស្រី​​បាន​និយាយ​ថា CATA និង SRAM & MRAM ​កំពុង​រៀបចំ​ពិធី​សាសនា​ហិណ្ឌូ​នៅ​ប្រាសាទ​កម្ពុជា​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឥណ្ឌា។អ្នក​ទេសចរ​ឥណ្ឌា​ភាគច្រើន​យក​ចិត្ត​ទុក​ដាក់​លើ​តបន់​សាសនា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជា​ពិសេស​អង្គរវត្ត។

លោកស្រី​បន្ថែម​ថា​ទាំង​កម្ពុជា និង​ឥណ្ឌា​មាន​ប្រវត្តិសាស្ត្រ​យូរ​អង្វែង និង​ មាន​មោទនភាព​ចំពោះ​ប្រាសាទ​សាសនា​បុរាណ​ជាច្រើន។ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ​ជា ១៥០០០ នាក់​បាន​ទៅ​ទស្សនា​ប្រទេស​ឥណ្ឌា​នៅ​ឆ្នាំ ២០១៦ ។

យោងតាម​ក្រសួង​ទេសចរណ៍​កម្ពុជា​នៅ​ឆ្នាំ ២០១៧ ជនជាតិ​ឥណ្ឌា​ចំនួន ៦ម៉ឺន នាក់​បាន​ធ្វើ​ដំណើរ​មក​ទស្សនា​ប្រទេស​កម្ពុជា​ ដែលបាន​កើន​ឡើង ៣០ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​មុន ៗ ៕

ប្រភព ៖ khmertimes 


Tags: local news social news