CamNews

កំសាន្ត 

គ្រាន់តែទៅឆ្ងាយស្វាមី មិនបានប៉ុន្តែថ្ងៃផង សុគន្ធ និសា បានធ្វើរឿងមួយឡើងស្វីតមួយ នៅឯប្រទេសកូរ៉េ

កាលពីថ្មីៗនេះ កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស គឺអ្នកនាង សុគន្ធ និសា បានទៅប្រទេសកូរ៉េខាងត្បូង ដើម្បីសម្តែង នៅក្នុងកម្មវិធីប្រគុំតន្ត្រីជូនដល់បងប្អូនប្រជាជនខ្មែររស់នៅទីនោះទស្សនាកម្សាន្ត។



តារាស្រីរូបនេះ ក៏បានចំណាយពេលធ្វើដំណើរកម្សាន្តលំហែកាយ ទៅទីកន្លែងស្អាតៗនៅទីនោះជាច្រើនកន្លែងផងដែរ នៅក្នុងប្រទេសកូរ៉េ។



ចំពោះការមកប្រទេសកូរ៉េលើកនេះ អ្នកនាង សុគន្ធ និសា មិនបាននាំស្វាមីរបស់ខ្លួន មកជាមួយនោះទេ ប៉ុន្តែនាងបានធ្វើរឿងមួយដ៏ស្វីតធ្វើឲ្យមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងនោះ ដែលនាងបានទៅកន្លែងចាក់សោរគូស្នេហ៍ ហើយសរសេរឈ្មោះនាង និងស្វាមី កឹបភ្ជាប់គ្នា ដែលមើលទៅពិតជាផ្អែមល្ហែម គួរឲ្យច្រណែនតែម្តង។



ចំណុចនេះ បានបង្ហាញថា បើទោះជានាងទៅទឹកដីប្រទេសកូរ៉េ គ្មានវត្តមានស្វាមីរបស់ខ្លួនមកជាមួយក៏ពិតមែន ក៏ប៉ុន្តែនាងនៅតែផ្ញើចិត្តនឹករលឹក និងបង្ហាញកាយវិការយ៉ាងស្វីតដាក់ស្វាមី ពីចម្ងាយផងដែរ៕