កាលពីថ្ងៃសៅរ៍តុលាការខេត្តសៀមរាបបានចោទប្រកាន់ស្ត្រីភេទទីបីម្នាក់ពីបទដុតក្មេងប្រុស អាយុ ៩ ឆ្នាំ បង្កឱ្យរលាកធ្ងន់ធ្ងរ នៅស្រុកពួក ខណៈក្មេងនោះបានលួចលុយ មួយម៉ឺនរៀល។
ឧត្តមសេនីយ៍ទោ ភួង ចិន្តា នាយរងស្នងការរងនគរបាលខេត្តបានបញ្ជាក់ថា ជនជាប់ចោទឈ្មោះ តែម មឿត អាយុ ៣៩ ឆ្នាំជាអ្នកលក់ចាប់ហួយរស់នៅក្នុងឃុំ រើល ចំណែកឯ ជនរងគ្រោះឈ្មោះ ពន ប៉ិន រៀននៅសាលាបឋមសិក្សាមួយនៅក្នុងឃុំជាមួយគ្នា។
ឧត្តមសេនីយ៍ត្រី ជិន ដារ៉េត បាននិយាយថាជនជាប់ចោទ ត្រូវបានគេចោទប្រកាន់ពីបទប្រើ អំពើហិង្សាដោយចេតនាដោយមានស្ថានទម្ងន់ទោស និងប្រឈមមុខនឹងការផ្តន្ទាទោស ដាក់ពន្ធធនាគារ ចំនួន៥ ឆ្នាំ។ លោកបានបញ្ជាក់ទៀតថា ឈ្មោះ មឿត ត្រូវបានគេចាប់ខ្លួនកាលពី ថ្ងៃ សុក្រ ហើយឥឡូវនេះកំពុងស្ថិតនៅក្នុងពន្ធនាគាររង់ចាំការកាត់ទោស។
ឧត្តមសេនីយ៍ត្រី ជិន ដារ៉េត រៀបរាប់ប្រាប់ហេតុការណ៍នេះថា ក្មេងរងគ្រោះបានចូលទៅហាងលក់ចាប់ហួយ នៅម៉ោងប្រហែល ១១ ព្រឹក កាលពី ថ្ងៃ សុក្រ ហើយលួចលុយប្រមាណ មួយម៉ឺនរៀល។ តែត្រូវស្ត្រីឈ្មោះ មឿត ចាប់បាន ហើយបានចាក់សាំងដុតក្មេងប្រុសនោះតែម្តង។
លោកបានមានប្រសាសន៍ថា ”គាត់ខឹងនឹងជនរងគ្រោះពីបទចូលលួចប្រាក់ មួយម៉ឺនរៀល ពីហាងរបស់គាត់” ។ ”គាត់ចាក់សាំងលើក្មេងនោះ ហើយបណ្ដាលឱ្យឆេះរលាកពីត្រឹម ក ដៃទាំងសងខាង ជើងខាងស្តាំ និង ទ្រូង ។
លោកបន្ដថា «អ្នកជិតខាងបានឮសម្លេងស្រែករបស់ក្មេងប្រុស ហើយបាននាំគ្នាចូលទៅជួយក្មេងប្រុសនោះ។ ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជ័យវរ្ម័នទី ៧ នៅឯខេត្ត ដើម្បីព្យាបាល»។
លោក បន្ថែមថាបន្ទាប់ពីដុតក្មេងប្រុសនោះហើយ ជនជាប់ចោទបានរត់គេចខ្លួនបាត់ ប៉ុន្តែត្រូវបាននគរបាលឃុំ ចាប់បានមកវិញនៅម៉ោងប្រហែល ៩ និង ៣០ នាទី យប់ថ្ងៃដដែល។
ប្រធានក្រុមនគរបាលស្រុក លោកស្នងការរង សុខ សុគន្ធ បាននិយាយថា ក្មេងប្រុសនោះនៅតែស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយ ៕
ប្រភព ៖ khmertimes