ភ្នំពេញ៖ អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន បានថ្លែងនៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៤នេះថា កញ្ញាស៊ន សៀវម៉ី ដែលបាន ជាប់ចំណាត់ថ្នាក់លេខ១ ផ្នែកតៃក្វាន់ដូ នឹងចូលគាល់ ព្រះមហាក្សត្រកម្ពុជា ព្រះករុណា សម្តេចព្រះបាទ នរោត្តម សីហមុនី តាមការអនុញ្ញាតរបស់ព្រះអង្គ។
សូមបញ្ជាក់ថា កញ្ញា ស៊ន សៀវម៉ី បានជាប់ចំណាត់ថ្នាក់លេខ១ នៅទីក្រុងអ៊ីនឈន ប្រទេសកូរ៉េខាងត្បូង ក្នុងចំណោមប្រទេស ចូលរួមប្រកួតប្រជែង ជាង៤០ប្រទេស ដែលការជាប់ចំណាត់ថ្នាក់នេះហើយ បានធ្វើឲ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសកោតសរសើរ ហើយកេរ្តិ៍ឈ្មោះរបស់នាង ល្បីល្បាញនៅទូទាំងប្រទេស ជាពិសេសនៅលើបណ្តាញ ទំនាកទំនងសង្គមហ្វេសប៊ុក៕
ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល