-ស្នងការនាំយកថវិកានិងអំណោយជូន ស្ដ្រីជាម្ដាយ នៅមន្ទីរពេទ្យ
បន្ទាយមានជ័យ ៖ ក្រោយពីត្រូវចាប់ខ្លួន និងបំពេញសំណុំបែបបទរួចមក នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៥ នេះ នគរបាលព្រហ្ម ទណ្ឌ បានបញ្ជូនជនសង្ស័យម្នាក់ទៅកាន់តុលាការ ដែលបានប្រើ អំពើហិង្សា យកដបស្រាវាយ ក្បាលម្ដាយរងរបួសយ៉ាង ធ្ងន់ធ្ងរបញ្ជូនទៅ កាន់សាលាដំបូងខេត្ដ ដើម្បីមានវិធានការ តាមផ្លូវច្បាប់ ។
ស្នងការនគរបាលខេត្ដបន្ទាយមានជ័យ លោកឧត្ដមសេនីយ៍អាត់ ខែម បានបញ្ជាក់ ថា លោកបាន បញ្ជាឱ្យនគរបាលបញ្ជូនទៅ ជននេះទៅកាន់តុលាការ ដើម្បីផ្ដន្ទាទោស តាមផ្លូវច្បាប់ជាធរមាន ។
លោកឧត្ដមសេនីយ៍ស្នងការបានបញ្ជាក់ ថា ជនសង្ស័យដែលមានឈ្មោះអែម ឃ្នី អាយុ៣៦ឆ្នាំ ខឹងម្ដាយរបស់ខ្លួនទៅទារយក លុយ៤ម៉ឺនរៀលមកវិញ ស្រាប់តែជននេះ ខឹងសម្បារហើយ ទារដប ស្រាវាយក្បាលម្ដាយ ចំនួន៣ដប បណ្ដាលឱ្យដួលសន្លប់រងរបួសយ៉ាង ធ្ងន់ធ្ងរ កាលពីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០១៥ ស្ថិតនៅភូមិគោធ្នង់កើត ឃុំអូរប្រា សាទ ស្រុកមង្គលបុរី ខេត្ដបន្ទាយមានជ័យ។
លោកឧត្ដមសេនីយ៍ស្នងការបានបញ្ជាក់ ថា ក្រោយពីត្រូវបានចាប់ខ្លួនពីសំណាក់កម្លាំង នគរបាលរបស់លោកនៅទីនោះរួចមក លោក បានបញ្ជាឱ្យមានការឱ្យមានការធ្វើតេស្ដទឹក នោម ជាលទ្ធផលនោះបង្ហាញថា ជនសង្ស័យ ពិតជាបានប្រើប្រាស់គ្រឿងញៀន ។
បច្ចុប្បន្នស្ដ្រីជាម្ដាយឈ្មោះចាន់ សន អាយុ ៧០ឆ្នាំ បាននឹងកំពុងសម្រាកព្យាបាលនៅ មន្ទីរពេទ្យមិត្ដភាពកម្ពុជាជប៉ុន ។
ជាមួយគ្នានេះ នៅរសៀលថ្ងៃទី២០ ខែ ឧសភា ឆ្នាំ២០១៥ លោកឧត្ដមសេនីយ៍អាត់ ខែម រួមជាមួយ លោកឧកញ៉ាហង្ស ស៊ីផា និងអធិការនគរបាលស្រុកមង្គលបុរី លោក ស៊ី ឌី បាននាំយកថវិកា និងគ្រឿងឧបភោគ បរិភោគរបស់សម្ដេចតេជោ ហ៊ុន សែន តាម រយៈលោកឧបនាយករដ្ឋមន្ដ្រីកែ គឹមយ៉ាន ទៅប្រគល់ជូនស្ដ្រីចាស់ជរា ដែលមានទឹក ប្រាក់៤០ម៉ឺនរៀល ។
ជាមួយគ្នានេះ លោកឧត្ដមសេនីយ៍ក៏បាន នាំយកថវិកាទៅចែកជូនដល់ជនរងគ្រោះ៣ នាក់ ដែលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ព្រោះតែជួបគ្រោះថ្នាក់ចរាចរណ៍និងធ្លាក់ពី លើផ្ទះជាដើម ។
នៅក្នុងឱកាសនេះលោកឧត្ដមសេនីយ៍ ស្នងការ បានជួយជំរុញឱ្យក្រុមគ្រូពេទ្យយក ចិត្ដទុកដាក់លើការព្យាបាលជំងឺជូនស្ដ្រីរង គ្រោះឱ្យបានដិតដល់ ដែលកូនប្រុសវាយធ្វើ បាបយ៉ាងដូច្នេះ ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល