CamNews

ព័ត៌មានជាតិ 

សោម ស្រី​នាថ ធ្វើ​ឲ្យ នី មុនីនាថ ខ្ទាត​ចេញ

(ភ្នំពេញ)៖ តារាសម្ដែង​ និងចម្រៀងក្នុងក្រុមស៊ីអេសអឹមហ្គីល ដ៏ស្រស់សោភា និងជាតារាម៉ូឌែលក្នុងក្រុម ខេមបូឌាស៊ូភើម៉ូឌែល ​កញ្ញា សោម ស្រីនាថ បានក្លាយជាថៅកែហាង អាហារស្រីវ័យក្មេង​ អមជាមួយនឹងការឡើងប្រជាប្រិយភាព​ខ្លាំង ទោះបីនាងមិនទាន់ដណ្ដើម បានតំណែងតួឯកក្នុងដៃ ប៉ុន្តែនាងហាក់មហាញឹកជាខ្លាំង ក្នុងអាជីពអាជីពតារាសម្ដែង​ ។ ជាពិសេស សោម ស្រីនាថ បានវាយលុកចូលក្នុងទីផ្សារថតស្ពតពាណិជ្ជកម្ម រហូតផ្ដល់តារាល្បីៗមួយចំនួនឲ្យធ្លាក់ចេញទាំងមិនដឹងខ្លួន ទៀតផង។

មួយរយៈនេះ គេសង្កេតឃើញថា ថ្វីត្បិតតែកុនខ្មែរ នៅមិនទាន់វាយលុកទីផ្សារ ក្រៅប្រទេសក៏ពិតមែន ប៉ុន្តែភាពយន្តហាក់មានទីផ្សារឡើងវិញគួរសម ព្រោះមានផលិតករជាច្រើន បានងាកមកផលិតកុន បែបមានគុណភាព ធ្វើឲ្យអ្នកទស្សនាមិនសូវខកចិត្ត ទើបទទួលបានការគាំទ្រច្រើនឡើងវិញ ។ រីឯតារាសម្ដែងវិញ ក៏មានទឹកមាត់លេបឡើងវិញផងដែរ ជាក់ស្ដែងកញ្ញា សោម ស្រីនាថ ក៏មានភាពមមាញឹកមិនធម្មតាឡើយ ព្រោះក្នុងមួយសប្ដាហ៍ៗនាងត្រូវថតកុនជាច្រើន បូករួមទាំងអាជីពអ្នកចម្រៀង ពេលល្ងាចទៀត ស្ទើរតែគ្មានពេលសម្រាកឡើយ ។

កាន់តែពិសេសជាងនេះ សោម ស្រីនាថ អាចដណ្ដើមបានការផ្សព្វផ្សាយ ពាណិជ្ជកម្មរបស់ផលិតផល ស្រាសាច់ដុំពិសេស​ពី នី ម៉ូនីនាថ បន្ថែមទៀត ធ្វើឲ្យនាងហាក់លេចមុខលេចមាត់ខ្លាំងទ្វេដង ។ ការលេចមុខក្នុងវិស័យ ផ្សព្វផ្សាយពាណិជ្ជកម្មរបស់នាង ដែលធ្វើឲ្យរូបតារាសម្ដែងស្រី នី ម៉ូនីនាថ ខ្ទាតចេញពីផ្ទាំងបាណូធំៗ ពិតជា មិនមែនរឿងធម្មតា ព្រោះនាងជាតារាសម្ដែងថ្មី តែសមត្ថភាពខ្លាំង មិនធម្មតា រហូតគេសុខចិត្តប្ដូរអ្នកចាស់ យកអ្នកថ្មី​វិញ។

ប្រភពជិតស្និទ្ធនឹង សោម ស្រីនាថ បាននិយាយថា មកពីស្រីនាថ ជាតារាស្រីមិនសូវមានលក្ខខណ្ឌច្រើន ហើយនាងងាយចុះសម្រុងនឹងអ្នកដទៃ ហើយរូបសម្រស់ស្រស់ស្អាត​ និងមានចរឹតល្អទៀត គេច្បាស់ជាយកនាងផ្សព្វផ្សាយហើយ មិនមែនជារឿងចម្លែកទេ ៕




ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Local news Social news Phnom Penh